ព័ត៌មាន

ផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាមនៅក្នុងឥណ្ឌា

IIMTF ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៥ ខែធ្នូ ដែលបានទាក់ទាញអ្នកចូលរួមតាំងពិព័រណ៍ជិត ១០០០ នាក់មកពី ២១ រដ្ឋនិងដែនដីនៃប្រទេសឥណ្ឌា និងសហគ្រាសជាច្រើនមកពីប្រទេសនិងដែនដីប្រមាណ ២០ ផ្សេងទៀត។

ស្ដង់ទំនិញរបស់វៀតណាមនៅពិព័រណ៍ IIMTF ឆ្នាំ២០១៩ (រូបថត៖ Vietnam+)

ការិយាល័យពាណិជ្ជកម្មវៀតណាមនៅឥណ្ឌាបានរៀបចំស្តង់នៅពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឥណ្ឌា (IIMTF) ឆ្នាំ ២០១៩ ដើម្បីផ្សព្វផ្សាយផលិតផលសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាមដល់អតិថិជនមួយចំនួនធំនៅទីក្រុង Kolkata រដ្ឋ West Bengal។ IIMTF ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៥ ខែធ្នូ ដែលបានទាក់ទាញអ្នកចូលរួមតាំងពិព័រណ៍ជិត ១០០០ នាក់មកពី ២១ រដ្ឋនិងដែនដីនៃប្រទេសឥណ្ឌានិងសហគ្រាសជាច្រើនមកពីប្រទេសនិងដែនដីប្រមាណ ២០ ផ្សេងទៀត។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ មានកិច្ចប្រជុំពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង សន្និសីទ សិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍និងផ្លាស់ប្តូរឱកាសសហប្រតិបត្តិការអាជីវកម្ម។ ដូច្នេះ នេះជាឱកាសល្អសម្រាប់សហគ្រាសវៀតណាមជួបអតិថិជន ស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top