
ផ្លែឈើវៀតណាមត្រូវបានដាក់បង្ហាញនៅផ្សារណាត់ (រូបថត៖ VOV)
ការផ្សព្វផ្សាយពាណិជ្ជសញ្ញា “ចំណីអាហារវៀតណាម” ជាប្រធានបទនៃស្តង់ទំនិញចំណីអាហារវៀតណាម ដែលចូលរួមផ្សារណាត់អន្តរជាតិចំណីអាហារនិងភេសជ្ជៈ លើកទី ៤៣ (Foodex ២០១៨) ដែលបានប្រារព្ធឡើងនាថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៨ នៅខេត្ត Chiba ប្រទេសជប៉ុន។ ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសចំនួន ២០ មកពីតំបន់នានាដែលមានឧត្តមភាពខាងនាំចេញកសិផល ជលផល ចំណីអាហារក្នុងទូទាំងប្រទេស។ ស្តង់ទំនិញវៀតណាមទាក់ទាញភ្ញៀវជាច្រើនមកទស្សនា។
Foodex ជាផ្សារណាត់អន្តរជាតិធំបំផុតនៅជប៉ុនក៏ដូចជានៅទ្វីបអាស៊ីក្នុងវិស័យចំណីអាហារនិងភេសជ្ជៈ។ ផ្សារណាត់ឆ្នាំនេះទាក់ទាញការចូលរួមរបស់សហគ្រាសជាង៣៣០០មកពីប្រទេសនិងតំបន់ដែនដីចំនួន ៨០៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម