ព័ត៌មាន

ផ្លែគូលែនវៀតណាមប្រមាណ១០០តោនទំនងជាត្រូវបាននាំចេញទៅកាន់អូស្ត្រាលី

ទន្ទឹមនឹងផែនការនេះ សភាពាណិជ្ជ កម្មនឹងបន្តអនុវត្តន៍កម្មវិធីកសាងពាណិជ្ជសញ្ញានិងជំរុញការលក់ផ្លែគូលែនវៀតណាមនៅអូស្ត្រាលីក្នុងឆ្នាំ២០២១ ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលីជួយសម្រួលដល់ ការឆ្លងដែនចំពោះផ្លែគូលែនវៀតណាមផងដែរ។

រូបថតឧទាហរណ៍៖ (qdnd.vn)


ក្នុងសប្ដាហ៍កន្លងទៅ សភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលីបានជួបធ្វើការ ជាមួយដៃគូនាំចូលផ្លែគូលែនស្រស់ ដើម្បីឯកភាពលើផែនការនាំចូលផ្លែគូលែនប្រមាណ១០០តោនពីវៀតណាមទៅកាន់បណ្ដារដ្ឋនៅភាគខាងត្បូងនិងភាគខាងលិចប្រទេសអូស្ត្រាលី។

ចំពោះបណ្ដារដ្ឋនៅសេសសល់ សភាពាណិជ្ជកម្មវៀតណាមកំពុង បន្តពិភាក្សាដោយផ្អែកលើស្ថានភាពដឹកជញ្ជូន។ ទន្ទឹមនឹងផែនការនេះ សភាពាណិជ្ជកម្មនឹងបន្តអនុវត្តន៍កម្មវិធីកសាងពាណិជ្ជសញ្ញានិងជំរុញការលក់ផ្លែគូលែនវៀតណាមនៅអូស្ត្រាលីក្នុងឆ្នាំ២០២១ ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលីជួយសម្រួលដល់ ការឆ្លងដែនចំពោះផ្លែគូលែនវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top