ព័ត៌មាន

ផ្លែគូលេនស្រស់របស់វៀតណាមចំនួន ៩ តោន ជិតនាំចូលកំពង់ផែអូស្ត្រាលីហើយ


 ផ្ទាំងរូបភាពសម្រាប់ការផ្សព្វផ្សាយផ្លែគូលេនស្រស់របស់វៀតណាមនៅអូស្ត្រាលី
 

យោង​តាមព័ត៌មានពីស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបាន ឲ្យដឹងថា ផ្លែគូលេន​ស្រស់​របស់​វៀត​ណាម​ចំនួន ៩ តោនគ្រោងនឹងចូលចតនៅកំពង់ផែអូស្ត្រាលី។ នេះគឺជាការនាំ​ចេញ​ផ្លែគូលេន​ដំបូង​បង្អស់​ទៅកាន់​ប្រទេស​អូស្ត្រាលីក្នុងឆ្នាំ២០២០។
 
គេរំពឹងទុក​ថានៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ ផ្លែគូលេនចំនួន ៩ តោននឹង​ទៅដល់​កំពង់​ផែប្រទេស​អូស្ត្រាលី​ ដើម្បីណែនាំដល់អតិថិជននៃប្រទេសនេះនូវផ្លែឈើប្រចាំតំបន់ពិសេសរបស់ វៀតណាម ដែលចំពេល​រដូវផ្លែ​គូលេន​ប្រមូលផលផងដែរ។
 
នេះ​ជាប្រភេទផ្លែគូលេនដ៏ឆ្ងាញពិសារ ផ្លែឆាប់ទុំនិ​ង​មាន​សំបក​រឹង​ដែល​សម​ស្រប​សម្រាប់​ការដឹ​កជញ្ជូន​តាម​ផ្លូវ​មាន​ចំងាយឆ្ងាយ ហេតុដូច្នេះនេះគឺជាផលិតផលដ៏ល្អដើម្បីណែនាំដល់អតិថិជនអូស្ត្រាលីផងដែរ។ គួរបញ្ជា​ក់​ថាយុទ្ធនា​ការ​ផ្សាយពាណិជ្ជកម្មផ្លែគូលេនរបស់ស្រស់ នឹងត្រូវបានធ្វើឡើងនៅតាម​តំបន់ជាច្រើន​នៅប្រទេស​អូស្ត្រាលី នាពេល​ខាងមុខនេះផងដែ​រ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top