
ទិដ្ឋភាពនៃវេទិកានេះ
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ សហគ្រាសបានសហការ ជាមួយវិទ្យាស្ថានកសិកម្មវៀតណាម រៀបចំវេទិកាក្រោមប្រធានបទ “កសាងអេកូឡូស៊ីចាប់បង្កើតអាជីព និងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតក្នុងវិស័យកសិកម្ម”។ ថ្លែងមតិនៅទីនេះ ប្រធាន VCCI លោក Vu Tien Loc ចាត់ទុកថា៖
“ចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួល ដើម្បីអង្គភាពអាជីវកម្ម ចាប់បង្កើតអាជីពអាចទាក់ទង ជាមួយនឹងទីផ្សារ។ ត្រូវផ្គត់ផ្គង់ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ជូនអង្គភាពអាជីវកម្មចាប់បង្កើតអាជីព។ បន្ទាប់នោះគឺត្រូវមានប្រព័ន្ធហិរញ្ញវត្ថុ កសាងក្របខ័ណ្ឌគតិយុត្តដើម្បីអង្គភាពអាជីវកម្មចាប់បង្កើតអាជីពហ៊ានវិនិយោគទៅក្នុងវិស័យកសិកម្ម”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម