ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ congthuong.vn)
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ congthuong.vn)
នេះជាព័ត៌មានដែលបានផ្ដល់ជូនក្នុងសន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ និងអនុវត្តន៍ភារកិច្ច ៦ ខែចុង ឆ្នាំរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែកក្កដា នៅទីក្រុងហាណូយ។
យោងតាមតំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ ខែ កន្លងទៅ ជញ្ជីងពាណិជ្ជកម្មសម្រេចបានអតិរេកពាណិជ្ជកម្មជាប់កំណត់ត្រាចំនួន ១២,២៥ ពាន់លានដុល្លារអាមេរិក; ទីផ្សារក្នុងស្រុកបានងើបឡើងវិញយ៉ាងខ្លាំងជាមួយ នឹងកំណើនខ្ពស់ (ការលក់រាយទំនិញនិងចំណូលពីសេវាកម្មក្នុងឆមាសទី១ កើនឡើង ១០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន); ពាណិជ្ជកម្មអេឡិចត្រូនិកបន្តជា វិធីសាស្រ្តចែកចាយទំនិញដ៏សំខាន់។
សម្រាប់ភារកិច្ចក្នុងរយៈពេល ៦ ខែខាងមុខ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “ផ្តោតលើការដោះស្រាយបញ្ហាជំពាក់ជំពិនទាក់ទងនឹងដើមទុន យន្តការ គោល នយោបាយ និងបែបបទរដ្ឋបាល ដើម្បីជួយទ្រទ្រង់សហគ្រាសឱ្យងើបឡើងវិញ អភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម រក្សាខ្សែសង្វាក់ផ្គត់ផ្គង់បានល្អ និងជំរុញប្រតិបត្តិការនាំ ចេញ។ ផ្តោតលើការពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ ធានាប្រសិទ្ធ ភាព និងអនុលោមតាមបទប្បញ្ញត្តិ។ សម្របសម្រួលយ៉ាងសកម្មជាមួយអង្គភាព និង មូលដ្ឋានពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍនភាពយ៉ាងដិតដល់ ដោះស្រាយការលំបាក ឧបសគ្គ ដើម្បីដាក់ឱ្យដំណើរការនូវសំណង់និងគម្រោង ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យអគ្គិសនី ប្រេងឧស្ម័ន ឧស្សាហកម្មកែច្នៃ ផលិតកម្មរ៉ែ ភស្តុភារកម្ម សំដៅបង្កើនសមត្ថភាពផលិតកម្មថ្មី និងបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងឥន្ធនៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”៕