ព័ត៌មាន

ផ្នែកស្បែក-ស្បែកជើងដាក់ចេញគោលដៅសម្រេចបានទំហំនាំចេញ២៤ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០

ការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមានចាប់ពីដើមឆ្នាំ បានជួយអោយ ផ្នែកនេះ ពង្រីកទីផ្សារនៅតំបន់ទ្វីបអាមេរិក។

តាមសមាគមន៍ស្បែក-ស្បែកជើង-កាបូបវៀតណាមបានអោយដឹងថា ក្នុងឆ្នាំ២០១៩ សកម្មភាពនាំចេញនៃផ្នែកស្បែក-ស្បែកជើងវៀតណាមសម្រេចបានកំណើនប្រកបដោយស្ថិរភាព ទទួលបានទំហំពាណិជ្ជកម្មចំនួន ២២​ពាន់​លាន​ដុល្លាអាមេរិក កើន ១២,២% បើធៀបនឹងឆ្នាំ២០១៨។ ការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមានចាប់ពីដើមឆ្នាំបានជួយអោយផ្នែកនេះ ពង្រីកទីផ្សារនៅតំបន់ទ្វីបអាមេរិក។ លោក Cao Quoc Hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានអោយដឹងថា៖

“ក្រសួងឧស្សាហពាណិជ្ជកម្មកំពុងអនុវត្តការកសាងយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍវិស័យស្បែក-ស្បែកជើងវៀតណាម ដល់ឆ្នាំ២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ២០៣៥ ដើម្បីជួយអោយរដ្ឋាភិបាលនិងសហគ្រាសនានាមានការសម្លឹងមើលជាទូទៅ សំដៅបន្តនាំផ្នែកនេះក្លាយទៅជាសសរទ្រូងក្នុងផលិតកម្មនិងការនាំចេញ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top