ព័ត៌មាន

ផ្នែកវាយនភណ្ឌវៀតណាមកំណត់គោលដៅនាំចេញពី ៣៨ ទៅ ៣៩ ពាន់លាន​ដុល្លារអាមេរិកនៅឆ្នាំ ២០២១

យោងតាមការព្យាករណ៍របស់ពិភពលោកគឺរហូតដល់ត្រីមាសទី ២ ឆ្នាំ ២០២២ ឬត្រីមាសទីពី ៣ ឆ្នាំ ២០៣០ ទីផ្សារវាយនភ័ណ្ឌអាចស្តារតម្រូវការឡើងវិញដូចឆ្នាំ ២០១៩។

ផលិតសម្លៀកបំពាក់ (រូបថត៖ VNA)


នៅក្នុងកិច្ចប្រជុំអនឡាញរបស់រដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៩ ខែធ្នូ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាមលោក Le Tien Truong បានអះអាងថា ក្នុងឆ្នាំ ២០២១ វិស័យនេះបានកំណត់គោលដៅនាំចេញពី ៣៨ ទៅ ៣៩ ពាន់លានដុល្លារអាមេរិក។ លោក Le Tien Truong បានឲ្យដឹងថា៖ យោងតាមការព្យាករណ៍របស់ពិភពលោក គឺរហូតដល់ត្រីមាសទី ២ ឆ្នាំ ២០២២ ឬត្រីមាសទីពី ៣ ឆ្នាំ ២០៣០ ទីផ្សារវាយនភ័ណ្ឌអាចស្តារតម្រូវការឡើងវិញដូចឆ្នាំ ២០១៩។ ដូច្នេះឆ្នាំ ២០២១ នៅតែជាឆ្នាំដ៏លំបាកសម្រាប់ទីផ្សារ ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ដោយបានកំណត់យ៉ាងច្បាស់នូវបញ្ហាប្រឈមនៅឆ្នាំ ២០២១ ផ្នែកវាយនភ័ណ្ឌវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌបានដាក់ចេញផែនការទទួលឲ្យបានតម្លៃប្រាក់នាំចេញដូចឆ្នាំ ២០១៩ ផងដែរ៕


top