ព័ត៌មាន

ផ្នែកលក់រាយវៀតណាមនៅតែរីកចម្រើន ក្នុងបរិបទ​កើតមាន​ជំងឺ​រាតត្បាតកូវីដ ១៩

ដោយមានការផ្លាស់ប្ដូរឲ្យទាន់ពេលវេលានោះ សហគ្រាសលក់រាយជាច្រើន ក្នុងនោះមាន Lottemart មានកំណើនអំពីបរិមាណទំនិញលក់ចេញតាមបណ្ដាញអនឡាញចាប់ពី ១០០%  ទៅ ២០០% ជាពិសេសគឺនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ប្រជាជនដើរទិញឥវ៉ាន់នៅផ្សារទំនើប (រូបថត៖  VNA)


វាយតម្លៃអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនភាគហ៊ុនរបាយការណ៍វាយតម្លៃ វៀតណាម (Vietnam Report) ចំពោះសហគ្រាសផ្នែកលក់រាយ ក្នុងបរិបទកើតមានជំងឺរាតត្បាតកូវីដ ១៩ នោះ លោក  Vu Dang Vinh អគ្គនាយក Vietnam Report បានឲ្យដឹងថា ក្នុងរយៈពេលវែង ទីផ្សារលក់រាយរបស់វៀតណាមតែងតែត្រូវបានវាយតម្លៃសុទិដ្ឋិនិយមអំពីយថាទស្សន៍អភិវឌ្ឍន៍ជាមួយនឹងនិន្នាការសំខាន់ៗមួយចំនួន។ ទីមួយគឺជានិន្នាការជំរុញការលក់រាយពហុបណ្ដាញ ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធិចាប់ពីការលក់តាមអនឡាញ រហូតដល់ការលក់ផ្ទាល់។ ដោយបានយល់ដឹងអំពីឥរិយាបថអ្នកទិញទំនិញក្នុងបរិបទជំងឺកូវីដ ១៩ ដូច្នេះ អ្នកលក់រាយនៅវៀតណាមកំពុងផ្តោតសំខាន់លើបណ្ដាញអនឡាញ កម្មវិធី App លក់ទំនិញ។ ដោយមានការផ្លាស់ប្ដូរឲ្យទាន់ពេលវេលានោះ សហគ្រាសលក់រាយជាច្រើន ក្នុងនោះមាន Lottemart មានកំណើនអំពីបរិមាណទំនិញលក់ចេញតាមបណ្ដាញអនឡាញចាប់ពី ១០០%  ទៅ ២០០% ជាពិសេសគឺនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top