ព័ត៌មាន

ផ្នែកទេសចរណ៍វៀតណាមជំនះពុះពារលើការលំបាក សម្រប​ខ្លួន​ប្រកបដោយ​ភាពបត់បែន ដើម្បីស្ដារឡើងវិញក្នុងស្ថានការណ៍ថ្មី

ផ្នែកទេសចរណ៍បានអនុវត្តន៍កម្មវិធីទេសចរណ៍ក្នុងស្រុក ដោយសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រង់គ្រងជំងឺរាតត្បាត កូវីដ ១៩ ប្រកបដោយសុវត្ថិភាព ដោយប្រធានបទ " ទេសចរណ៍ប្រកបដោយសុវត្ថិភាព - បទពិសោធន៍ពេញលេញ"។

ទីក្រុង Hoi An ស្វាគមន៍ភ្ញៀវអន្តរជាតិ  (រូបថត៖ Long Phi/VOV)


យោងតាមការវាយតម្លៃរបស់អគ្គនាយកដ្ឋានទេសចរណ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ ឆ្នាំ ២០២១ បន្តជាឆ្នាំដ៏លំបាកចំពោះផ្នែកទេសចរណ៍ ដោយសារជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ បណ្ដាលឲ្យខ្សែសង្វាក់តភ្ជាប់សេវាកម្ម ទេសចរណ៍ត្រូវអាក់ខាននិងកាត់ផ្ដាច់អូសបន្លាយ។ នៅចំពោះមុខស្ថានការណ៍នេះ ផ្នែកទេសចរណ៍បានសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានានៅទូទាំងប្រទេស ដើម្បីបន្តផ្ដោតសំខាន់លើការអនុវត្ត គោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងស្ដារទេសចរណ៍ផង ក្នុងស្ថានការណ៍ថ្មី។

ចំពោះទេសចរណ៍ក្នុងប្រទេសនោះ ផ្នែកទេសចរណ៍បានអនុវត្តន៍កម្មវិធីទេសចរណ៍ក្នុងស្រុក ដោយសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រង់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយសុវត្ថិភាព ដោយប្រធានបទ " ទេសចរណ៍ប្រកបដោយសុវត្ថិភាព - បទពិសោធន៍ពេញលេញ"។ អាស្រ័យហេតុនេះ សកម្មភាពទេសចរណ៍នៅតាមមូលដ្ឋាននានាចាប់ផ្ដើមរីកចម្រើន ហើយទេសចរណ៍ក្នុងប្រទេសត្រូវបានស្ដារឡើងវិញជាជំហានៗផងដែរ។

តាមការព្យាករណ៍បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ នៅតែមានការលំបាកសាកល្បងជាច្រើន ដោយសារជំងឺរាតត្បាត។ ដូច្នេះហើយ អគ្គនាយកដ្ឋានទេសចរណ៍បន្តធ្វើការសិក្សាស្រាវជ្រាវនិងធ្វើជាសេនាធិការអំពីគោលនយោបាយជូនសហគ្រាស និងពលករលើវិស័យទេសចរណ៍ ក៏ដូចជាសុក្រិតផែនការស្ដីពីប្រព័ន្ធទេសចរណ៍ដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top