ព័ត៌មាន

ផ្ទះបៃតងនៃអង្គការសហប្រជាជាតិនៅទីក្រុងហាណូយទទួលរង្វាន់របស់ក្រុមប្រឹក្សាក្រុមសំណង់បៃតងពិភពលោក

 
ផ្ទះបៃតងនៃអង្គការសហប្រជាជាតិនៅទីក្រុងហាណូយ

នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងពិធីប្រគល់រង្វាន់សំណង់បៃតងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរៀបចំឡើង នៅសិង្ហបុរីនោះ សំណង់ផ្ទះបៃតងនៃអង្គការសហប្រជាជាតិ (GOUNH) នៅប្រទេសវៀតណាមទទួលបានរង្វាន់ភាព​ជា​អ្នកដឹកនាំក្នុងការរចនានិងដំណើរការប្រកដោយចីរភាព សម្រាប់ទីស្នាក់ការរបស់អង្គការ ដែលត្រូវបានក្រុម​ប្រឹក្សាក្រុមសំណង់បៃតងពិភពលោក (WorldGBC) ប្រគល់ជូន។ រង្វាន់នេះបានកត់សម្គាល់សំណង់បៃតងដែលមានលក្ខណៈនិមិត្តរូបលើកទឹកចិត្តដល់ការច្នៃប្រឌិតនាពេលអនាគត នៅទូទាំងអាស៊ី - ប៉ាស៊ីហ្វិក។

វាយតម្លៃអំពីគុណភាព និងអត្ថន័យនៃសំណង់នេះ លោកស្រី Joelle Chen សមាជិការមួរូបនៃគណមេប្រយោគ និងជានាយិការ តំបន់អាស៊ីប៉ាស៊ីហ្វិករបស់ WorldGBC បានចាត់ទុកថា GOUNH នៅទីក្រុងហាណូយគឺជារូបសណ្ឋានកសាងដោយចីរភាពនៅវៀតណាម ហើយបង្ហាញនូវរបៀបរចនាប្រកបដោយភាពច្នៃប្រឌិតនិងការអនុវត្ត​ការគ្រប់គ្រងប្រកបដោយនិរន្តរភាពសម្រាប់អគារដែលមានស្រាប់ហើយជាគ្រឹះស្ថានសម្រាប់ការអនុវត្តជោគជ័យនូវរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top