ព័ត៌មាន

ផ្តោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋាន ដើម្បីបូកសរុបការងារក្នុងឆ្នាំ ២០២១; អនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២។
 

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទ (រូបថត៖ VOV)


ចូលរួមអង្គប្រជុំដែលតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលមានអគ្គលេខាបក្ស លោក Nguyen Phu Trong; ប្រធានរដ្ឋ លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ សន្និសីទនេះក៏បានតភ្ជាប់ជាមួយទីតាំងប្រជុំនៃខេត្ត ក្រុង ទាំង៦៣ ទូទាំងប្រទេសផងដែរ។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលស្គាល់និងកោតសរសើរចំពោះបក្សភាគ អាជ្ញាធរ អង្គការមហាជន សហគមន៍ធុរកិច្ច កម្មាភិបាល សមាជិកបក្ស ជនរួមជាតិនិងយុទ្ធជន ទូទាំងប្រទេស ដែលបានខិតខំសម្រេចបានសមិទ្ធិផលធំៗ ជាច្រើនក្នុងឆ្នាំ ២០២១ លើគ្រប់វិស័យ រួមចំណែកនាំ ឋានៈនិងកិត្យានុភាពអន្តរជាតិរបស់វៀតណាមកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា រហូតមកដល់ពេលនេះ វៀតណាមបានអនុវត្តន៍ដោយជោគជ័យនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង “ទៅក្រោយគេ ប៉ុន្តែមកមុនគេ” ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក។ ស្តីពីគោលដៅនិងភារកិច្ចសម្រាប់ឆ្នាំ ២០២២ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖

“ត្រូវផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយភ្ជាប់ជាមួយការអនុវត្តឥតងាករេនៃគោលដៅគ្រប់គ្រងអតិផរណា ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ច។ បន្តកែលម្អបរិយាកាសវិនិយោគធុរកិច្ច ជំរុញកំណើនកាន់តែលឿន និងប្រកបដោយនិរន្តរភាព ជាក់ស្តែងបន្ថែមទៀត; បង្កើតការផ្លាស់ប្តូរកាន់តែខ្លាំងក្នុងការអនុវត្តចំណុចលោតផ្លោះយុទ្ធសាស្ត្រ  រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយភ្ជាប់ជាមួយការកែលម្អគំរូកំណើន លើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ... និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ”។

អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ថែមទៀតចំពោះភារកិច្ចអភិវឌ្ឍន៍វប្បធម៌ប្រកបដោយសុខដុមរមនា ដោយស្មើភាពនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ថែទាំដល់ជីវភាពរបស់ជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ជនដែលមានស្ថានភាពលំបាក; កសាងជនបទថ្មី បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ ជាងនេះទៅទៀត ផ្តល់អាទិភាពលើការបែងចែកធនធានដើម្បីអនុវត្តន៍កម្មវិធី គម្រោងការណ៍ និងគោលនយោបាយសម្រាប់ជនជាតិភាគតិច និងប្រជាជននៅតំបន់ព្រៃភ្នំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top