ព័ត៌មាន

ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ Nam Bo ខាងកើតនិងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង

ថ្លែងមតិនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា តំបន់ Nam Bo ខាងកើត និងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងមានទីតាំងយុទ្ធ សាស្ត្រដ៏សែនសំខាន់លើវិស័យសេដ្ឋកិច្ច នយោបាយ ការពារជាតិ និងសន្តិសុខ សម្រាប់ប្រទេសជាតិ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៥៣ និងសេចក្តីសន្និដ្ឋានលេខ ២៧ របស់ការិយាល័យនយោបាយ ស្តីពីការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ សន្តិសុខនៅតំបន់ Nam Bo ខាងកើត និងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងរហូតដល់ឆ្នាំ ២០១០ និងទិសដៅដល់ឆ្នាំ ២០២០។

ថ្លែងមតិនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា តំបន់ Nam Bo ខាងកើត និងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងមានទីតាំងយុទ្ធ សាស្ត្រដ៏សែនសំខាន់លើវិស័យសេដ្ឋកិច្ច នយោបាយ ការពារជាតិ និងសន្តិសុខ សម្រាប់ប្រទេសជាតិ។ ការដែលការិយាល័យនយោបាយបានចេញផ្សាយសេចក្តី សម្រេចចិត្តលេខ ៥៣ និងសេចក្តីសន្និដ្ឋានលេខ ២៧ បានបង្ហាញពីការយកចិត្តទុក ដាក់ពិសេស និងជាគោលជំហរដ៏មានអត្ថន័យយុទ្ធសាស្ត្រ ដើម្បីកៀរគរធនធានជា អតិបរមា ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងប្រៀបខ្លាំងនៃតំបន់ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយស្ថិរភាព និងនិរន្តរភាព រួមចំណែក យ៉ាងសកម្មដល់ការអភិវឌ្ឍទូទៅនៃតំបន់ភាគខាងត្បូង និងប្រទេសទាំងមូល។ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា៖ ខ្ញុំស្នើឲ្យតំណាងទាំងអស់ធ្វើការវាយតម្លៃយ៉ាងសត្យានុម័ត ត្រឹមត្រូវ និងជាក់ លាក់ពីលទ្ធផលដែលសម្រេចបាន ចំណុចខ្វះខាត និងកំហិតលើគ្រប់វិស័យចាប់ពី សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ។ ពីនោះ ចង្អុលបង្ហាញចំណុចជាប់គាំងនិងកកស្ទះ បច្ចុប្បន្នក្នុងតំបន់ និងមូលហេតុ មេរៀនបទពិសោធន៍; កំណត់បរិបទអភិវឌ្ឍថ្មី កត្តាដែលជះឥទ្ធិពល ឱកាស និងបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍក្នុងតំបន់។ ទន្ទឹម នឹងនោះ ស្នើឡើងទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយជាក់ស្តែង និងមាន ប្រសិទ្ធភា ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍតំបន់ ហើយស្របតាមស្ថានភាព ជាក់ស្តែង

គួរជម្រាបបន្ថែមទៀតថា តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងរួមមានខេត្ត ក្រុង ចំនួន ៦ នៃតំបន់ Nam Bo ខាងកើតនោះគឺ ទីក្រុងហូជីមិញ Ba Ria – Vung Tau Binh Duong Binh Phuoc Dong Nai Tay Ninh និងខេត្តចំនួន ២ នៅតំបន់ដីសណ្តទន្លេ Cuu Long គឺ Long An និង Tien Giang។ តំបន់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិទាំងមូល; ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម តភ្ជាប់ក្នុង ស្រុក និងក្រៅអន្តរជាតិ តាមរយៈប្រព័ន្ធកំពង់ផែសមុទ្រ និងអាកាសយានដ្ឋានអន្តរ ជាតិ ជាពិសេសផ្លូវគោកឆ្លងទ្វីបអាស៊ី និងផ្លូវសមុទ្រតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា៕


top