ព័ត៌មាន

ផ្តោតការអនុវត្តលើបណ្តាវិធានការដើម្បីសម្រេចបានគោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៥ លាននាក់នៅឆ្នាំ ២០២២

នេះជាខ្លឹមសារដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារ ៦ ខែដើមឆ្នាំ ដាក់ពង្រាយការងារ ៦ ខែចុងក្រោយរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកក្កដា។
 

ផ្តោតការអនុវត្តលើវិធានការដើម្បីសម្រេចបាននូវគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៥ លាននាក់នៅឆ្នាំ ២០២២ គឺជាភារកិច្ចសំខាន់មួយនៃវិស័យវប្បធម៌ កីឡា និងទេសចរណ៍ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំនេះ។ នេះជាខ្លឹមសារដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារ ៦ ខែដើមឆ្នាំ ដាក់ពង្រាយការងារ ៦ ខែចុងក្រោយរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកក្កដា។

ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកទេសចរណ៍នឹងបន្តធ្វើអាជីវកម្មឱ្យបានល្អនូវទីផ្សារអាកាសចរណ៍ដែលត្រូវបានតភ្ជាប់ឡើងវិញ អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេស និងជនវៀតណាមនៅឯបរទេសបានវិលត្រឡប់មកស្រុកកំណើត ក្រោយជំងឺរាតត្បាតកូវីដ ១៩។ វិស័យទាំងមូលត្រូវផ្តោតលើទីផ្សារកូរ៉េខាងត្បូង ជប៉ុន អឺរ៉ុបខាងលិច អូស្ត្រាលី និងអាស៊ាន។ ប្តូរទិសយ៉ាង បត់បែន ទៅកាន់ទីផ្សារថ្មី ដែលមានសក្ដានុពលកំណើនដូចជា ឥណ្ឌា សហរដ្ឋអាមេរិក និងមជ្ឈឹមបូព៌ា ឬទីផ្សារនិយាយភាសារុស្សី (ភ្ញៀវមកពីប្រទេសរុស្ស៊ីធ្វើដំណើរឆ្លងកាត់ប្រទេសទី ៣), Uzbekistan, Azerbaijan…ជាដើម។

អគ្គនាយកទេសចរណ៍នឹងនឹងតភ្ជាប់ និងសម្របសម្រួលជាមួយតំបន់ អាជីវកម្ម ក្រុមហ៊ុនអាកាសចរណ៍ និងមូលនិធិគាំទ្រអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីអនុវត្តន៍កម្មវិធី “Live fully in Vietnam” តាមរយៈកម្មវិធីណែនាំទេសចរណ៍វៀតណាមក្នុងអាស៊ាន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អឺរ៉ុបខាងលិច អូស្ត្រាលី និងនូវែលសេឡង់។ ក្រៅពីនោះ ចូលរួមរៀបចំស្តង់ទេសចរណ៍វៀតណាម និងផ្សព្វផ្សាយនៅពិព័រណ៍ទេសចរណ៍ JATA (នៅប្រទេសជប៉ុនក្នុងខែកញ្ញា ឆ្នាំ ២០២២) ពិព័រណ៍ WTM (នៅទីក្រុងឡុងដ៍ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២); រៀបចំសម្រាប់ទីភ្នាក់ងារទេសចរណ៍ សារព័ត៌មានមកពីអឺរ៉ុប កូរ៉េខាងត្បូង អាមេរិក ដើម្បីស្ទាបស្ទង់សក្តានុពលទេសចរណ៍នៅ វៀតណាម៕


top