ព័ត៌មាន

ផ្ដល់កញ្ចប់ជំនួយចំនួន ១៣៧ លានលានដុងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចដំណាក់កាល ២០២១-២០២៥

នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Soc Trang បានប្រព្រឹត្តិទៅសិក្ខាសាលាស្តីពី “ការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១-២០២៥ នៅតំបន់ដីសណ្តទន្លេ Cuu Long”។
  ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh (រូបថត៖ VOV)  

អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់បងប្អូនជនរួមជាតិភាគិតិច និងតំបន់ព្រៃភ្នំ។ កម្មវិធីគោលដៅជាតិស្តីពីជនជាតិភាគតិច និងតំបន់ព្រៃភ្នំគឺមានអត្ថន័យដ៏ធំធេង រួមចំណែកជំរុញការផ្គត់ផ្គង់ បង្កើតការងារធ្វើ អភិវឌ្ឍន៍ផលិតកម្ម និងធ្វើអាជីវកម្មផង ហើយមានអត្ថន័យដ៏សំខាន់អំពីសុខុមាលភាពសង្គមផង។ កញ្ចប់ជំនួយដែលមានតម្លៃសរុប ១៣៧ លានលានដុងសម្រាប់ដំណាក់កាល ២០២១ -២០២៥ ត្រូវបានរំពឹងថានឹងបង្កើតជំហានអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យអង្គភាពពាក់ព័ន្ធនានាធ្វើការប្ដេជ្ញាចិត្ត ដើម្បីអនុវត្តន៍កម្មវិធីនេះក្នុងខែមេសា ឆ្នាំ ២០២២។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh  មានគោលបំណងថា បងប្អូនជនរួមជាតិ អ្នកមុខអ្នការជនជាតិខ្មែរបន្តពង្រីកប្រពៃណីសាមគ្គីគ្នា ស្មារតីខ្លួនទីពឹងខ្លួន អត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើរ និងប្រពៃណីស្នេហាជាតិ; អនុវត្តន៍ល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមផងដែរ៕


top