វេទិកាទេសចរណ៍អនឡាញ Agoda ទើបតែបានប្រកាសបញ្ជីគោលដៅរមណីយដ្ឋានសម្រាកលំហែកាយ ដែលជិតស្និទ្ធនឹងធម្មជាតិបំផុត ក្នុងតំបន់អាស៊ី។
វេទិកាទេសចរណ៍អនឡាញ Agoda ទើបតែបានប្រកាសបញ្ជីគោលដៅរមណីយដ្ឋានសម្រាកលំហែកាយ ដែលជិតស្និទ្ធនឹងធម្មជាតិបំផុត ក្នុងតំបន់អាស៊ី។ ក្នុងចំណោមនោះភូងញ៉ា (Phong Nha) (ខេត្តក្វាងទ្រី (Quang Tri)) ត្រូវបានចាត់ទុកថា ជាគោលដៅដ៏ល្អ សម្រាប់ការសម្របខ្លួនក្នុងធម្មជាតិ ការបន្ធូរអារម្មណ៍ និងស្តារថាមពលឡើងវិញ។
យោងតាម Agoda ឆ្នាំ ២០២៦ បានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃនិន្នាការនៃទេសចរណ៍ ដែលតភ្ជាប់នឹងធម្មជាតិ ទេសចរណ៍បន្ធូរអារម្មណ៍ និងថែទាំសុខភាព។ នៅក្នុងបរិបទ ដែលចង្វាក់នៃជីវិតសម័យទំនើបកាន់តែមមាញឹក អ្នកធ្វើដំណើរជាច្រើននាក់ ចង់ស្វែងរកគោលដៅដែលមានទីតាំងសុខសាន្ត ទេសភាពដ៏បរិសុទ្ធ និងឆ្លងបទពិសោធន៍ ដែលជួយសម្រួលខ្លួន ស្តារឡើងវិញថាមពល។
ការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើទេសចរណ៍ប្រភេទនេះ ដែលបង្ហាញពីបំណងប្រាថ្នារបស់ភ្ញៀវទេសចរ សម្រាប់ដំណើរកម្សាន្ត ដែលចិញ្ចឹមបីបាច់ទាំងរាងកាយ និងទាំងផ្លូវចិត្ត មិនត្រឹមតែសម្រាប់ការសម្រាកលំហែកាយ និងការលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ការតភ្ជាប់កាន់តែជិតស្និទ្ធនឹងធម្មជាតិផងដែរ។ ព្រៃឈើបៃតងខៀវស្រងាត់ ឆ្នេរសមុទ្រដ៏បរិសុទ្ធ និងទេសភាពភ្នំ ដែលមានអាកាសធាតុបរិសុទ្ធ និងក្លាយជាជម្រើសលម្អបំផុត សម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។
លោក Andrew Smith អនុប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍បណ្តាញដៃគូរបស់ Agoda បានមានប្រសាសន៍ថា៖ «គោលដៅទេសចរណ៍ ដែលសម្បូរទៅដោយធនធានធម្មជាតិកំពុងនាំមកនូវបទពិសោធន៍ពិសេសៗ ដែលឆ្លើយតបនឹងនិន្នាការនៃទេសចរណ៍ថែទាំសុខភាព និងទេសចរណ៍តភ្ជាប់នឹងអេកូឡូស៊ីធម្មជាតិ កាន់តែកើនឡើង»។
មានឈ្មោះក្នុងបញ្ជីឈ្មោះនេះ ផុងញ៉ា (Phong Nha) លេចធ្លោជាមួយនឹងប្រព័ន្ធភ្នំថ្មកំបោរដ៏ធំសម្បើម ព្រៃឈើធម្មជាតិដ៏ធំទូលាយ និងបណ្តាញរូងភ្នំដ៏អស្ចារ្យ ស្ថិតក្នុងឧទ្យានជាតិ ផុងញ៉ា - កែបាំង (Phong Nha - Ke Bang) ដែលបានអង្គការ UNESCO ទទួលស្គាល់ ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើន ដែលមានជីវៈចម្រុះ និងតម្លៃភូគព្ភសាស្ត្រពិសេស ក្នុងតំបន់អាស៊ី។ ជាពិសេស នៅទីនេះបានចាត់ទុកជា “ច្រកទ្វារ” នាំទៅកាន់រូងភ្នំ សើនដោង (Son Doong) ដែលជារូងភ្នំធម្មជាតិធំបំផុតលើពិភពលោក និងត្រូវបានចាត់ទុកថាជាអច្ឆរិយៈធម្មជាតិដ៏ពិសេសបំផុតមួយរបស់ភពផែនដី។
មកទស្សនា ផុងញ៉ា (Phong Nha) អ្នកស្រឡាញ់ធម្មជាតិ និងអ្នកចូលចិត្តការផ្សងព្រេង អាចរៀបចំសកម្មភាពស្វែងយល់ដ៏ពិសេស។ ចាប់ពីការទស្សនារូងភ្នំ និងការដើរឆ្លងកាត់ព្រៃ (trekking) រហូតដល់សកម្មភាពទេសចរណ៍អេកូឡូស៊ី គោលដៅមួយនេះមានការរួមផ្សំកត្តាទាំងអស់ ដើម្បីក្លាយជាកន្លែងសម្រាកលំហែកាយ និងឆ្លងកាត់បទពិសោធន៍ដ៏ល្អប្រសើរ សម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃជីវិតទីក្រុងជាបណ្ដោះអាសន្ន និងសម្របខ្លួនទៅនឹងធម្មជាតិ៕
អត្ថបទ៖ ត្រឹនវ៉ឹន / VNP
រូបថត៖ VNP VNA និងឯកសារ