សេដ្ឋកិច្ច

ផលិតផលឧស្សាហកម្មរណបឆ្លើយតបតម្រូវការផលិតកម្មចំនួន៧០% នៅឆ្នាំ២០៣០

រដ្ឋាភិបាលទើបចុះប្រកាសសេចក្តីសម្រេចចិត្តលេខ 115/NQ-CP ស្តីពីដំណោះស្រាយជំរុញការអភិវឌ្ឍឧស្សាហកម្មរណប។

គោលដៅដល់ឆ្នាំ២០៣០ ផលិតផលឧស្សាហកម្មរណបឆ្លើយតបតម្រូវការសម្រាប់ផលិតកម្ម ប្រើប្រាស់ក្នុងស្រុកចំនួន៧០%, ស្រូបយកតម្លៃផលិតឧស្សាហកម្មប្រហែល១៤%, សហគ្រាសមានចំនួន២០.០០០ ដែលគ្រប់កម្លាំងផ្គត់ផ្គង់ផ្ទាល់ សម្រាប់សហគ្រាសបង្គំដំឡើង  និងសម្ពន្ធក្រុមហ៊ុនពហុជាតិលើទឹកដីវៀតណាម។

គោលដៅលម្អិតក្នុងវិស័យគ្រឿងបន្លាស់ ពង្រីកគ្រឿងបន្លាស់លោហធាតុ គ្រឿងបន្លាស់ជ័រ - កៅស៊ូ និងគ្រឿងបន្លាស់អគ្គិសនី - អេឡិចត្រូនិក ឆ្លើយតបគោលដៅដល់ឆ្នាំ២០២៥ ផ្គត់ផ្គង់តម្រូវការផលិតផលគ្រឿងបន្លាស់បានចំនួន៤៥% សម្រាប់វិស័យឧស្សាហកម្ម នៅលើទឹកដីវៀតណាម។ ដល់ឆ្នាំ២០៣០ ផ្គត់ផ្គង់តម្រូវការក្នុងប្រទេសបានចំនួន៦៥% ជំរុញផលិតកម្មខាងវិស័យផលិតផលបម្រើវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

វិស័យឧស្សាហកម្មរណបខាងវិស័យវាយនភណ្ឌ - ស្បែកជើង៖ ពង្រីកវត្ថុធាតុដើមនិងគ្រឿងរណប សម្រាប់បម្រើវិស័យវាយនភណ្ឌ - ស្បែកជើង ឆ្លើយតបគោលដៅដល់ឆ្នាំ២០២៥ អត្រាផ្គត់ផ្គង់ក្នុងស្រុកខាងវិស័យឧស្សាហកម្មវាយនភណ្ឌសម្រេចចំនួន៦៥% វិស័យស្បែកជើងសម្រេចចំនួន៧៥ - ៨០% ជាមួយនឹងផលិតផល ដែលមានតម្លៃកំណើនខ្ពស់ បម្រើផលិតនាំចេញ។

វិស័យឧស្សាហកម្មរណបសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៖ ពង្រីកផលិតវត្ថុធាតុ ឧបករណ៍រណបជំនាញ កម្មវិធីទន់ និងសេវាកម្មបម្រើវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់, ពង្រីកប្រព័ន្ធសហគ្រាសផ្គត់ផ្គង់ឧបករណ៍​រណប​ជំនាញ ជំនួយដល់ការផ្ទេរបច្ចេកវិទ្យា ខាងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។


បង្គំដំឡើងរថយន្តនៅរោងចក្ររថយន្ត Huydai ជោគជ័យ (ខេត្តនិញប៊ិញ - Ninh Binh)។ រូបថត៖ កាសែតរូបភាពវៀតណាម


ខ្សែសង្វាក់ផលិតគ្រឿងបន្លាស់រថយន្ត Vespa នៅខេត្តវិញភុក - Vinh Phuc។ រូបថត៖ កាសែតរូបភាពវៀតណាម
 

បង្គំដំឡើង កែសម្រួលគ្រឿងសម្អិត នៅរោងចក្របង្គំដំឡើងរថយន្ត Huydai នៅខេត្តនិញប៊ិញ - Ninh Binh។ រូបថត៖ កាសែតរូបភាពវៀតណាម


ពិនិត្យគុណភាពរថយន្ត Vespa មុនពេលនាំចេញពីរោងចក្រ នៅខេត្តវិញភុក - Vinh Phuc។ រូបថត៖ កាសែតរូបភាពវៀតណាម



ខ្សែសង្វាក់ផលិតសូត្រ នៅខេត្តណាមឌិញ - Nam Dinh។ រូបថត៖ កាសែតរូបភាពវៀតណាម


កែសម្រួលស៊ុមរថយន្ត Vespa នៅខេត្តវិញភុក - Vinh Phuc។ រូបថត៖ កាសែតរូបភាពវៀតណាម

ខ្សែសង្វាក់ផលិតគ្រឿងបន្លាស់ទោចក្រយាន ម៉ាញក្វាង - Manh Quang នៅរដ្ឋាធានីហាណូយ។ រូបថត៖ កាសែតរូបភាពវៀតណាម


ពិនិត្យគុណភាពគ្រឿងបន្លាស់ទោចក្រយាន ម៉ាញក្វាង - Manh Quang មុនពេលនាំចេញពីរោងចក្រ។ រូបថត៖ កាសែតរូបភាពវៀតណាម
 

ដើម្បីសម្រេចបានគោលដៅខាងលើ រដ្ឋាភិបាលបានដាក់ចេញដំណោះស្រាយជំរុញការអភិវឌ្ឍឧស្សាហកម្មរណបចំនួន៧។

សម្អិត៖ សុក្រិតយន្តការ គោលនយោបាយ៖ កសាង សុក្រិត និងពង្រាយប្រកបដោយប្រសិទ្ធភាព ដំណាលនឹងយន្តការ គោលនយោបាយពិសេសដោយឡែក សម្រាប់ការអភិវឌ្ឍឧស្សាហកម្មរណប និងអាទិភាពការអភិវឌ្ឍខាងវិស័យឧស្សាហកម្មកែច្នៃ ច្នៃប្រឌិតជាដើម។

ធានានិងពង្រីកប្រសិទ្ធភាពនៃប្រភពធនធានអភិវឌ្ឍន៍ឧស្សាហកម្មរណប, រៀបចំ ធានា និងពង្រីកប្រភពធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រាយអនុវត្តគោលនយោបាយវិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មរណប និងអាទិភាពការអភិវឌ្ឍខាងវិស័យឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត។

ដំណោះស្រាយអំពីហិរញ្ញវត្ថុ ឥណទាន៖ បន្តអនុវត្តអាទិភាពគោលនយោបាយ  អំពីការប្រាក់ចំពោះសហគ្រាសឧស្សាហកម្មរណប និងអាទិភាពការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត ពេលកម្ចីទុននារយៈពេលខ្លីថ្ងៃ នៅអង្គការឥណទាន។

អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងស្រុក៖ បង្កើតកាលានុវត្តនភាព និងការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងស្រុក តាមរយៈទាក់ទាញវិនិយោគប្រសិទ្ធភាពនិងការជំរុញតភ្ជាប់អាជីវកម្ម តំណរវាងសហគ្រាសវៀតណាមជាមួយនឹងសហគ្រាសពហុជាតិ ក្រុមហ៊ុនផលិតកម្ម បង្គំដំឡើងក្នុងស្រុកនិងបរទេស។

អភិវឌ្ឍន៍និងការពារទីផ្សារ៖ ជំរុញអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក និងទីផ្សារបរទេសដើម្បីបង្កើតលក្ខណៈអភិវឌ្ឍន៍ឧស្សាហកម្មរណប និងអាទិភាពការអភិវឌ្ឍខាងវិស័យឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត ។

លើកកម្ពស់សហគ្រាសឧស្សាកម្មរណប៖ កសាងនិងដំណើរការប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលបច្ចេកទេសជំនួយការអភិវឌ្ឍឧស្សាហកម្មតំបន់និងមូលដ្ឋាន មកពីទុនវិនិយោគរយៈពេលមធ្យមរបស់មជ្ឈិមនិងមូលដ្ឋានលើមូលដ្ឋានតម្រូវការ គោលដៅអភិវឌ្ឍន៍ និងប្រភពធនធាន ដែលមានស្រាប ដើម្បីជំនួយដល់សហគ្រាសឧស្សាហកម្មរណប និងឧស្សាហកម្មកែច្នៃជាដើម។

អំពីសារព័ត៌មាន ស្ថិតិនិងឃ្លាំងផ្ទុកទិន្នន័យ៖ កសាងនិងសុក្រិតប្រព័ន្ធស្ថិតិ ឃ្លាំងផ្ទុកទិន្នន័យឧស្សាហកម្មរណប និងអាទិភាពការអភិវឌ្ឍខាងវិស័យឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត ដើម្បីជំរុញតភ្ជាប់រវាងអ្នកផ្គត់ផ្គង់វៀតណាម និងសម្ពន្ធក្រុមហ៊ុនពហុជាតិ, បង្កើនអនុភាពគ្រប់គ្រងរដ្ឋ និងកសាងគោលនយោបាយ អំពីឧស្សាហកម្មរណបប្រកបដោយប្រសិទ្ធភាព, លើកកម្ពស់គុណភាពដំណើរការស្ថិតិ ធានាព័ត៌មានទាន់ពេល ពេញលេញ និងប្រាកដប្រជា៕

 

អត្ថបទ៖ កុងដាត    រូបថត៖ កាសែតរូបភាពវៀតណាម



top