ព័ត៌មាន

ប្រារព្ធឡើងមហោស្រពអាស៊ាន


 ប្រារព្ធឡើងមហោស្រពអាស៊ាន (internet)

នាព្រឹកថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយវៀតណាមបានប្រារព្ធឡើងមហោស្រពអាស៊ាន (ASEAN Festival)។ នេះគឺជាសកម្មភាពស្ថិតក្នុងគម្រោងការណ៍រៀបចំការផ្សព្វផ្សាយ និងរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាននិងផែនការសកម្មភាពឆ្នាំ ២០១៧ នៃគណៈកម្មាធិការបញ្ជាណែនាំព័ត៌មាន ឃោសនាការអាស៊ាន។

អញ្ជើញចូលរួមមហោស្រពអាស៊ាន២០១៧នេះ មានវត្តមានរដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមវៀតណាម លោកស្រី Dao Hong Lan នាយកសារមន្ទីរជនជាតិវៀតណាមលោក Vo Quang Trong ឯកអគ្គរដ្ឋទូតឥណ្ឌានិងឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ាន រួមទាំងស្ថាប័នទីភ្នាក់ងារសាព័ត៌មាន និងសារព័ត៌មាននៅហាណូយ។

ក្នុងក្របខ័ណ្ឌនៃមហោស្រពអាស៊ាន ដែលអូសបន្លាយដល់ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៧  មានសកម្មភាពមួយចំនួនដូចជា៖ តាំងបង្ហាញលក្រាហ្វិកស្ដីពីដំណើរការបង្កើត និងអភិវឌ្ឍន៍នៃអាស៊ានក្នុងរយៈពេលកន្លះ សតវត្ស  រូបថតសិល្បៈដោយប្រធានបទទឹកដី និងមនុស្សជាដើម។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan បានឲ្យដឹងថា៖

“រំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃទិវាបង្កើតអាស៊ាន ក្រសួង ព័ត៌មាននិងផ្សព្វផ្សាយបានប្រារព្ធឡើងទិវាបុណ្យអាស៊ានដើម្បីឧទ្ទេសនាមដំណើរការកំណើតទឹកដី មនុស្សនិងខឿនវប្បធម៌នៃបណ្ដាប្រទេសអាស៊ាន។ មហោស្រព​អាស៊ានបានផ្សារភ្ជាប់ខ្លឹមសាតាំងបង្ហាញជាច្រើនហើយឧទ្ទេសនាមនិងផ្ដល់ជូនទស្សនិកជននូវរូប​ថត​​ស្ដីពីអាស៊ានលើគ្រប់ជ្រុងជ្រោយ។ ស្នាដៃដែលបានតាំងបង្ហាញទាំងនេះបានឆ្លុះបញ្ចាំងនូវប្រធានបទជាច្រើន ហើយត្រូវបានជ្រើសរើសតាមរយៈការប្រឡងជាច្រើនទៀតផង”។

ក្នុងឱកាសនេះ សារមន្ទីរជនជាតិក៏បានឧទ្ទេសនាមជូនភ្ញៀវអញ្ជើញនូវបន្ទប់តាំងបង្ហាញវត្ថុវប្បធម៌ដ៏វិសេសវិសាលនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top