ព័ត៌មាន

ប្រារព្ធសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី២២

សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី២២ (AFMM-22) បានប្រារព្ធជាផ្លូវការ នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសម្ចាស់ផ្ទះ លោក Heng Swee Keat។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Tran Xuan Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Heng Swee Keat បានសង្កត់ធ្ងន់ថា សន្និ សីទនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចតំបន់កំពុងទទួលបានកំណើនសុទិដ្ឋិនិយម។ ប៉ុន្តែលោករូបនេះក៏បានលើកឡើងថា សេដ្ឋកិច្ចតំបន់ក៏ប្រឈមមុខនឹងការសាកល្បងជាច្រើនដែរ  ហើយប្រសិនបើមិនបានគ្រប់គ្រងល្អនោះនឹងគំរាម កំហែងដល់​យុទ្ធសាស្ត្រកំណើនរួម។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីទាំងអស់ក៏បានធ្វើបច្ចុប្បន្នកម្មល្បឿនអនុវត្តរាល់ការផ្តួចផ្តើមគំនិតក្នុងដំណើរការ​សហប្រតិបត្តិការ​ហិរញ្ញវត្ថុអាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

top