
ទិដ្ឋភាពនៃពិធីប្រារព្ធ
នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ មហោស្រពសារព័ត៌មានទូទាំងប្រទេសវៀតណាមឆ្នាំ២០១៧ បានប្រារព្ធឡើងជាផ្លូវការ។ អញ្ជើញចូលរួមពិធីប្រារព្ធមានវត្តមានរបស់ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម លោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Duc Dam។ ក្រោមប្រធានបទ “សារព័ត៌មានវៀតណាមអមដំណើរជាមួយប្រទេសជាតិ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី” មហោស្រពឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ស្ថាប័នសារព័ត៌មានចំនួន៤៧០។ នេះជាសកម្មភាពជាក់ស្ដែងសំដៅលើកតម្កើងនូវស្នាដៃដ៏ធំធេង របស់សារព័ត៌មានវៀតណាម ផ្សព្វផ្សាយផលិតផលសារព័ត៌មាន ដែលផ្សាភ្ជាប់នឹងសកម្មភាពពលកម្ម ច្នៃប្រឌិតរបស់អ្នកកាសែតក្នុងទូទាំងប្រទេស។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅពិធីប្រារព្ធ
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “អ្នកកាសែតម្នាក់ៗសុទ្ធតែជាយុទ្ធជនមួយរូប នៅសមរភូមិខាងស្មារតី វប្បធម៌ដោយហេតុនេះ ក្រៅពីសំណូមពរអំពីឆន្ទៈនយោបាយ និងសមត្ថភាពជំនាញសារព័ត៌មាន អ្នកកាសែតត្រូវមានការយល់ដឹង ដ៏ទូលំទូលាយអំពីសង្គម និងជីវភាពរស់នៅទៀតផង។ អ្នកកាសែតម្នាក់ៗក៏ជាយុទ្ធជនមួយរូប ក្នុងការងារ ប្រឆាំងភាពអាក្រក់ លើកទឹកចិត្តប្រជាជនគោរពច្បាប់ លើកតម្កើតសីលធម៌ និងរបៀបរស់នៅអារិយ្យធម៌”។ មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី១៩ ខែមិនា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម