ព័ត៌មាន

ប្រារព្ធពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម ឆ្នាំ២០១៨នៅទីក្រុង Da Nang

នាយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ (ពោលគឺថ្ងៃទី១៧ ខែបុស្ស ឆ្នាំច សំរឹទ្ធស័គ្រ) នៅ ទីក្រុង Da Nang ភាគកណ្ដាល​វៀតណាម បានប្រារព្ធពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម នៅវត្តគង់ស៊ីអ៊ីម មណ្ឌលរមណីយដ្ឋាន Ngu Hanh Son។


 ទិដ្ឋភាពនៃពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម (រូបថត៖ VOV)


នេះជាសកម្មភាពវប្បធម៌ ជំនឿសាសនា ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី១៩ ខែបុស្ស តាមច័ន្គតិ ជារៀងរាល់ឆ្នាំ​។ ពិធីបុណ្យនេះពោរពេញទៅដោយវប្បធម៌សហគមន៍ ដែលរួមចំណែក អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌​ និងទំនៀមទំលាប់ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិ។ លោកស្រី Nguyen Thi Anh Thi ប្រធានគណៈកម្មាធិការ ប្រជាជនខ័ណ្ទ Ngu Hanh Son ទីក្រុង Da Nang បានឲ្យដឹងថា៖ 

“ពិធីបុណ្យនេះគួរឲ្យទាក់ទាញមិនត្រឹមតែចំពោះប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីភ្ញៀវទេសចរ​អន្តរជាតិមកទស្សនានិងស្វែងយល់អំពីរាល់តំលៃខាងស្មារតីពោរពេញទៅដោយប្រវត្តិសាស្ត្រវប្បធម៌ពុទ្ធ សាសនារបស់វៀតណាមទៀតផង។ នេះជាកន្លែងជួបប្រាស្រ័យខាងវប្បធម៌រវាងបណ្ដាប្រជាជាតិលើពិភពលោក ពិសេសគឺប្រជាជាតិក្នុងទ្វីបអាស៊ី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top