ព័ត៌មាន

ប្រារព្ធពិធីបុណ្យនិទាឃរដូវនៅតំបន់ជាច្រើន


 ពិធីបុណ្យវិហារព្រះម៉ែ Au Co (រូបថត៖ VOV)

នាថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ (ពោលគឺថ្ងៃទី៧ ខែទី១​ ឆ្នាំច សំរឹទ្ធស័ក្រ) នៅឃុំ Hi​en Luong ស្រុក Ha​ Hoa ​ខេត្ត Phu Tho ភាគខាងជើងវៀត​ណាម​ បានបើកពិធី បុណ្យវិហារព្រះម៉ែ​ Au Co។ ពិធីបុណ្យនេះ គឺ​សំដៅរំលឹក​គុណូបការៈ​របស់ ​ព្រះម៉ែ Au Co ហើយបួងសួងសុំឲ្យប្រទេសជាតិមា​នសុខសន្តិភាព ប្រជាជន ​គ្រប់​រូប​រស់នៅ​ប្រកប​​ដោយ​សុខ​សាន្តត្រាណនិងសម្បូរធូធារ​។ នេះជាពិធីបុណ្យ ធំ​មួយដែល​ចាប់ផ្ដើម​ឲ្យសកម្មភាព​លេង​កំសាន្ត​​ដ៏វិសេស​វិសាល​ជាច្រើន នៅខេត្ត Phu Tho ក្នុង​ឱកាសដើមឆ្នាំថ្មីប្រពៃណី​។  
 
នាថ្ងៃដ​ដែល នៅឃុំ Doi Son ស្រុក Duy Tien គណៈក​ម្មាធិការប្រជាជន ខេត្ត ​Ha Nam បានរៀបចំពិធី​បុណ្យភ្ជុំ​បិណ្ឌ ​Doi Son ឆ្នាំ២០១៨។ នេះជាពិធី​បុណ្យប្រពៃណីដោយ​សកម្មភាព ចុះទៅធ្វើស្រែនិងបួងសួ​ងសុំឲ្យឆ្នាំថ្មី​មួយ អំណោយ​ផល​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top