ព័ត៌មាន

ប្រារព្ធទិវាបុណ្យភាសាបារាំងនៅតំបន់វាលសណ្ដទន្លេ Cuu Long លើកទី២២

 
អគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញលោក Vincent Floreani ថ្លែងនៅកម្មវិធី
 

 នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាមបាន ប្រារព្ធឡើង “​ទិវា​បុណ្យ​ភាសា​បារាំង​តំបន់វាលសណ្ដទន្លេ Cuu Long លើកទី ២២”។
 
នេះជា​សកម្មភាពវប្បធម៌ប្រពៃណី ដែលត្រូវបានរៀបចំឡើងជារៀងរាល់ ឆ្នាំដោយ​ប្ដូរ​វេណ​រវាង​ខេត្ត​ក្រុង​នានា​ដែល​មាន​បង្រៀនភាសាបារាំងក្នុងតំបន់វាលសណ្ដទន្លេ Cuu Long។ នេះក៏ជា​ឱកាស​ដើម្បី​អោយ​សហគមន៍​មនុស្សនិ​យាយ ភា​សាបារាំងក្នុងតំបន់ ជាពិសេសគឺសិស្សានុសិស្សជាង​៨ពាន់នាក់និងនិស្សិត​ ជាង​៥រយនាក់​ផ្នែក​ភាសាបា​រាំងជួបប្រា​ស្រ័យទាក់ទងគ្នា ចូល​រួមសកម្ម ភាពស្ដីពីភាសា​បារាំង ហើយ​រួម​ចំណែក​លើកកំពស់​គុណភាព​នៃការបង្រៀន​និង ការរៀនសូត្រភាសាបារាំងនៅក្នុងតំ​បន់ ផងដែ​រ។ លោក Duon​g Tan Hien អនុ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ Can Tho បាន​អោយដឹង​ថា៖
 
“ក្នុងប៉ុន្មាន​ឆ្នាំកន្លងទៅ ទីក្រុង Can Tho ជានិច្ចកាលរក្សាយ៉ាងល្អនូវកម្មវិធី បង្រៀន​និងរៀន​ភាសាបា​រាំង​នៅក្នុង​សាលាម​ធ្យមសិក្សា តាមរយៈការ​ បញ្ចូលក្នុងកម្ម​វិធីបណ្ដុះ​បណ្ដាលនូវ​មុខ​វិជ្ជាដែល​និស្សិតស្វ័យ​ជ្រើសរើស​ទាក់​ទិន​ដល់ទេសចរណ៍និងពាណិជ្ជកម្មជាដើម ព្រមទាំងជំរុញទំនាក់ទំនងជាមួយសហ គ្រាសបារាំងទៀតផង។ បណ្ដា​កម្ម​វិធីនិងគម្រោងឧបត្ថម្ភពីរដ្ឋាភិបាល អង្គការ ក្រៅរដ្ឋាភិបាលរបស់បារាំងនាពេលកន្លងទៅ បាននាំ​មក​នូវ​ប្រសិទ្ធភាពជាក់ស្ដែង ដែលរួមចំណែកទៅក្នុងការអភិវឌ្ឍនិងសន្តិសុខ​សង្គមនៃទីក្រុង Can ​Tho”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top