ព័ត៌មាន

ប្រារព្ធកិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២


 ទិដ្ឋភាពនៅពិធីបើកកិច្ចប្រជុំមជ្ឈឹមលើកទី១១ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩ កិច្ចប្រជុំលើកទី១១គណៈកម្មា ធិការមជ្ឈឹមបក្សនីតិ កាលទី១២បាន​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។
 
ក្នុង​សុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានលើកច្បាស់ថា ឆ្នាំ​២០២០ជាឆ្នាំចុងក្រោយនៃអាណត្តិ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ហើយ​ជាឆ្នាំ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​មហា​សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៣របស់បក្ស។ ហេតុ​ដូច្នេះ​ហើយ របៀបវារៈនៃកិច្ចប្រជុំមជ្ឈឹមលើកនេះ មាន អត្ថន័យដ៏សំខាន់ចំពោះការដឹកនាំ ការបញ្ជា​ណែនាំ​ដើម្បី​សម្រេច​អោយបានល្អ នូវភារកិច្ចនៃឆ្នាំ២០១៩- ២០២០ និងអាណត្តិទាំងមូល ក៏ដូចជាការរៀបចំ ប្រកបដោយ​ជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហា សន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស​ផងដែរ។
 
លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា របាយការណ៍នយោបាយជា ឯកសារស្នូលនៃមហាសន្និបាត ហើយជាមូលដ្ឋាន​គ្រឹះដើម្បីកសាងឯកសារ ផ្សេងៗ។ ហេតុដូច្នេះហើយ ត្រូវតែយកចិត្តទុកដាក់ដល់បញ្ហាធំៗ និងខ្លឹមសារ​ សំខាន់ៗស្ដីពីទស្សនៈ សតិអារម្មណ៍ដឹកនាំ ក៏ដូចជាគោលមាគ៌ា គោលនយោ បាយនិង​វិធាន​ការ​ផ្លាស់​ប្ដូរ​ថ្មីដែលមានអត្ថន័យយុទ្ធសាស្ត្រនិងមានលក្ខណៈអាចធ្វើបានខ្ពស់ផងដែរ។ លោកអគ្គលេខាបក្ស ប្រធាន​រដ្ឋ​អញ្ជើញមានប្រសាសន៍ថា៖
 
“ចំពោះបញ្ហា​នីមួយៗ ត្រូវវិភាគយ៉ាងជ្រាលជ្រៅ វាយតម្លៃចំពោះស្ថានភាព អនុវត្តសេចក្ដី​សម្រេច​ចិត្ត​នៃមហាសន្និបាត​លើកទី១២​និងសេចក្ដីសម្រេចចិត្ត មជ្ឈឹមផ្សេ​ងៗ។ តាមនោះ ស្រាយបំភ្លឺអោយ​បាន​ច្បាស់​លាស់​ថា​ គោលនយោ បាយណារបស់បក្សដែលត្រូវបានជ្រួតជ្រាប ដាក់បញ្ចូលក្នុងច្បាប់ ហើយរៀបចំអនុវត្ត យ៉ាងល្អ ​ទទួលបានលទ្ធិផលជាក់ស្ដែង ហើយគោលនយោបាយណាដែលមិន ទាន់បានអនុវត្តក្នុងជីវភាពរស់នៅ មិនទាន់​ពង្រីកបានប្រសិទ្ធភាព ហើយមូល ហេតុគឺអ្វី? ចំពោះមូលហេតុ ត្រូវស្រាយបំភ្លឺមូលហេតុអត្តនោម័តិ ជាពិសេស​គឺ មូលហេតុខាងចំណេះដឹង មនសិការ ឬខាងសមត្ថភាពដាក់អោយដំណើរការ ដាក់ក្នុងច្បាប់​និងការ​រៀប​ចំអនុវត្ត។ ឈរលើមូលដ្ឋាននោះ អះអាងថា ចាំបាច់ ត្រូវមរតក បំពេញបន្ថែម អភិវឌ្ឍគោលដៅ ទស្សនៈ គោល​នយោបាយនិង ភារកិច្ចណាដើម្បីបន្តផ្លាស់ប្ដូរថ្មីគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ ស្ដែងនៅក្នុង​និងក្រៅប្រទេស សំដៅបន្តកសាងបក្សនិងប្រព័ន្ធនយោបាយអោយ បានស្អាតស្អំ រឹងមាំ កសាង ការពារនិង​អភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សនិង ប្រកបដោយចីរភាពនាពេលខាងមុខ”។
 
តាមររៀប​វារៈ កិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល ទី១២នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់​ថ្ងៃ​ទី១៣ខែតុលា។ អង្គប្រជុំនឹងពិភាក្សា ផ្ដល់មតិចំពោះ​សេចក្ដី​ព្រាង​ឯកសារ​មួយ​ចំនួន​ដែល​ដាក់​ជូន​មហាសន្និ​បាត​លើកទី១៣របស់បក្សដូចជា៖ សេចក្ដីព្រាងរបាយការណ៍នយោបាយនិងសេចក្ដីព្រាង របាយការណ៍​១០ឆ្នាំអនុវត្តកម្មវិធីកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើង លទ្ធិសង្គមនយម សេចក្ដីព្រាង​របាយ​ការណ៍​បូកសរុប១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រ សេដ្ឋកិច្ចសង្គម២០១១- ២០២០ និងកសាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម២០២១-២០៣០ ជា​ដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top