ព័ត៌មាន

ប្រារព្ធកិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩

កិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩ (APPF-២៩) បាន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋសភា កូរ៉េខាងត្បូង។ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំ។
 

កិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩ (APPF-២៩) ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់រដ្ឋសភាកូរ៉េខាងត្បូង។
 
លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថតទុកជាមុន។
 


ថ្លែងតាមប្រព័ន្ធវីដេអូថតទុកជាមុន នៅសម័យប្រជុំពេញអង្គទី១ស្ដីអំពីបញ្ហា នយោបាយនិងសន្តិសុខក្រោមប្រធានបទ “តួនាទីរបស់សភាក្នុងការជំរុញសន្តិភាព សន្តិសុខតំបន់” ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានលើកឡើង បញ្ហាសំខាន់ចំនួន៦ដូចជា៖ បង្កើនសកម្មភាពរបស់សភានិងឃ្លាំមើលការអនុវត្តគោល នយោបាយរបស់រដ្ឋាភិបាលសមាជិក APPF ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក្នុងតំបន់និងលើពិភពលោក; គាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការ APEC ក្នុងការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ២០៤០ស្ដីអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដ៏បើក ចំហ ស្វាហាប់ ខ្លួនទីពឹងខ្លួន សន្តិភាព ដើម្បីវិបុលភាពរបស់ប្រជាជនទាំងអស់និង ជំនាន់អនាគត។ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ថា៖

“បង្កើនកិច្ចសហប្រតិបត្តិការពហុភាគី សំដៅទប់ស្កាត់ហានិភ័យជម្លោះ ស្វែងរក ដំណោះស្រាយសម្រាប់បញ្ហាសន្តិសុខ ជម្លោះតាមរយៈសន្តិវិធី បង្កើនការសន្ទនា កសាងជំនឿទុកចិត្ត អត់ធ្មត់ជៀសវាងសកម្មភាពដោយឯកតោភាគី គោរពច្បាប់អន្តរ ជាតិ; អំពាវនាវឲ្យសភាសមាជិក APPF សហប្រតិបត្តិការគ្នាដើម្បីធានាសន្តិភាព ស្ថិរ ភាព ការគោរពច្បាប់ជាគោលនៅតាមតំបន់សមុទ្រនិងមហាសាគរ ក្នុងនោះកសាង សមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិ ការ ថែរក្សាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍។ ប្រទេសនីមួយៗ គួរតែពង្រីកស្មារតីទទួលខុសត្រូវ អត់ធ្មត់មិនមានសកម្មភាពដែលបង្កឡើងភាពស្មុគ ស្មាញឬបណ្ដាលឲ្យភាពតានតឹងកើនឡើង ដោះស្រាយជម្លោះឲ្យបានសមស្របនឹង ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២”។

រួមជាមួយគ្នានោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ចាត់ទុកថា ចាំបាច់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងបញ្ហាសន្តិសុខក្រៅប្រពៃណីផ្សេងៗទៀត រួមទាំងបញ្ហាការប្រែប្រួលអាកាសធាតុ។

“ជំរុញកិច្ចសហប្រតិបត្តិការដោយយកប្រជាជនជាមជ្ឈភាព ឆ្ពោះទៅកាន់ ប្រជាជន ធានាសន្តិសុខមនុស្ស ចែករំលែកផលប្រយោជន៍សុខុមាលភាពសង្គម ពី ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ធានាឲ្យសមាសភាពសង្គមទាំងអស់ ជាពិសេសគឺនារី កុមារ ជនចាស់ជរា និងក្រុមងាយរងគ្រោះ ទទួលបានផលប្រយោជន៍ដ៏ច្បាស់លាស់ ពីពាណិជ្ជកម្ម ការវិនិយោគដោយសេរី បើកចំហ និងដំណើរការធ្វើសមាហរណកម្ម សេដ្ឋកិច្ចដោយសមភាព នាំមកនូវផលប្រយោជន៍រួមជូនភាគីទាំងអស់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top