
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី
នាយប់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៦ នៅភូមិវប្បធម៌ទេសចរណ៍ បណ្តាជនជាតិវៀតណាម នៃទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញចូលរួម ពិធីបើកសកម្មភាពអំណរសាទទិវាវប្បធម៌ បណ្តាជនជាតិវៀតណាមឆ្នាំ២០១៦។ ថ្លែងមតិនៅក្នុងពិធីនេះ លោក Tran Dai Quang បានលើកច្បាស់ថា៖ “ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម ដែលកំពុងបានរីកសាយភាយនិងជ្រាបចូល ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម នឹងក្លាយទៅជាទិវាបុណ្យជាក់ស្តែង សម្រាប់ជនរួមជាតិនានាជួបប្រាស្រ័យ និងសម្របខ្លួនជាមួយគ្នាចូលក្នុងពិធីបុណ្យប្រពៃណីជាតិ តាមនោះ រួមចំណែកឧទ្ទេសនាមនិងលើកស្ទួយ នូវតម្លៃវប្បធម៌យ៉ាងល្អប្រសើរ និងធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនវៀតណាម កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពនិងការងារជាក់ស្តែងទាំងអស់នេះ មានអត្ថន័យអភិរក្ស និងពង្រីកនូវបេតិកភ័ណ្ឌវប្បធម៌ដោយផ្សាភ្ជាប់ជាមួយ នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកអះអាង នូវកម្លាំងរស់ជាអមតៈរបស់វប្បធម៌ បណ្តាជនជាតិវៀតណាម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម