ព័ត៌មាន

ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ បន្ថែមទៀត នៅឧទ្យានឡេធីរៀង ទីក្រុងហូជីមិញ

នាថ្ងៃទី ៨ ខែសីហា ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុងហូជីមិញបានបន្តបើកទូលាយតំបន់ស្វែងរករបស់ខ្លួននៅក្នុងតំបន់ B នៃឧទ្យាន ឡេធីរៀង ដោយបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ បន្ថែមទៀត។

អដ្ឋិធាតុយុទ្ធជនចំនួន ១៨ ឈុតទៀតត្រូវបានប្រមូលនៅឧទ្យានឡេធីរៀងនៅថ្ងៃទី ៨ ខែសីហា (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែសីហា ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបដែលត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺ មានចំនួន ២៤៥។

នៅថ្ងៃទី ៨ ខែសីហានេះ គណៈប្រតិភូមកពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោកស្រី ផាន់ ធីថាំង បានទៅទស្សនា និងលើកទឹកចិត្តកងកម្លាំងដែលកំពុងធ្វើការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យានឡេធីរៀង។

សូមគូសបញ្ជាក់ថា ឧទ្យានឡេធីរៀង គឺជាតំបន់កំពុងប្រព្រឹត្តទៅសកម្មភាព ស្វែងរកអដ្ឋិធាតុវីរៈយុទ្ធជនពលី កម្មាភិបាលបដិវត្តន៍ និងយុទ្ធជនដែលបានពលីជីវិត ក្នុងអំឡុងពេលយុទ្ធនាការក្រោកឈរឡើងវាយប្រហារជាទូទៅឆ្នាំ វកសំរឹទ្ធស័ក១៩៦៨។ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងប្រមូលនឹងបន្តត្រូវបានអនុវត្តដោយភាពបន្ទាន់ ហ្មត់ចត់ និងការទទួលខុសត្រូវ៕


top