ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue

កាសែត The Times of India នាថ្ងៃទី ១៦ ខែធ្នូ មានអត្ថបទវាយតំលៃដំណើរទស្សនកិច្ចនៅឥណ្ឌា របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue។
 

ពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋានយោធា Palam ទីក្រុង New Delhi (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin   ហើយមានសារៈសំខាន់ខ្លាំងណាស់ ព្រោះទាំងឥណ្ឌានិងវៀតណាម សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Putin ឥណ្ឌានិងរុស្ស៊ីបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការសាងសង់រោងចក្រថាមពលនុយ ក្លេអ៊ែរនៅក្នុងប្រទេសទីបី ដូចដែលបានបង្ហើយនៅប្រទេសបង់ក្លាដែស។ ប្រការនេះ បើកចេញឱកាសសហប្រតិបត្តិការត្រីភាគីឥណ្ឌា-រុស្ស៊ី-វៀតណាម ដើម្បី សាងសង់រោងចក្រថាមពល នុយក្លេអ៊ែរនៅវៀតណាម។ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែលើវិស័យការពារជាតិប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចនិងសន្តិសុខដែនសមុទ្រផងដែរ។

អត្ថបទនេះបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងអំឡុងពេលជំងឺរាតត្បាតគឺជាអព្ភូតហេតុ ហើយថា វៀតណាមកំពុង លេចចេញដូចជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយ។ កត្តាទាំងនេះធ្វើឱ្យឥណ្ឌាចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយ វៀតណាមមានសារៈសំខាន់ជាពិសេស។ តាមអត្ថបទនេះ ទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាមានសក្ដានុពលខ្លាំងក្នុងការធានាសន្តិភាព វិបុលភាព និងស្ថិរភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top