ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជូនដំណឹងអំពី ជំនួបរវាងរដ្ឋមន្ត្រីការបរទេស Ri Yong-ho ជាមួយប្រធានរដ្ឋចិន

នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ ប្រព័ន្ធផ្សព្វផ្សាយសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានជូនដំណឹងអំពីជំនួបរវាង រដ្ឋមន្ត្រីការបរទេសនៃប្រទេសខ្លួន លោក Ri Yong-ho ជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក៏ដូចជាជាមួយសមាភាគីលោក Wang Yi នៅក្នុងដំណើរទស្សនកិច្ចនៅប៉េកាំងនាពេលថ្មីៗនេះផងដែរ។

រដ្ឋមន្ត្រីការបរទេសសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Ri Yong-ho
ជាមួយប្រធានរដ្ឋចិន លោក Xi Jinping។ រូបថត: THX / TTXVN

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) និងកាសែត Rodong Sinmun ដែលជាស្ថានប័នបញ្ចេញមតិរបស់បក្សពលករសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានឲ្យដឹងថា នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ លោក Ri Yong-ho បានជួបប្រជុំជាមួយប្រធានរដ្ឋចិន លោក Xi Jinping។នៅក្នុងជំនួបនេះ ប្រធានរដ្ឋចិនបានលើកច្បាស់ថា លោកបានចាត់ទុកទំនាក់ទំនងរវាងព្យុងយ៉ាង និងប៉េកាំងគឺមានសារៈសំខាន់ណាស់។

លើសពីនេះទៅទៀង KCNA បានឲ្យដឹងថា លោក Ri Yong-ho បានជួបពិភាក្សាជាមួយសមាភាគីចិន លោក Wang Yi។ នៅក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកទស្សនៈថា ប្រទេសទាំងពីរសម្រេចបានការរីក​ចម្រើន​លើ​វិស័យការទូតក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំនេះ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top