ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីវាយតម្លៃខ្ពស់ ចំពោះការងារ​រៀប​ចំ​ស៊ីហ្គេមលើកទី៣១របស់វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីមានអត្ថបទជាច្រើនដែលបានវាយតម្លៃថា ប្រទេសម្ចាស់ផ្ទះវៀតណាម បានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម៣១) និងពិធីបិទគួរឱ្យចាប់អារម្មណ៍និងចម្រុះពណ៌។
  ពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។ (រូបថត៖ TTXVN)  

ក្នុងអត្ថបទក្រោមចំណងជើងថា “ស៊ីហ្គេមនៅទីក្រុងហាណូយ បានបិទបញ្ចប់យ៉ាងចម្រុះពណ៌ រស់រវើក និងឱឡារិក” អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី (Bernama) វាយតម្លៃថា វៀតណាមបានរៀបចំស៊ីហ្គេមលើកទី៣១ប្រកបដោយជោគជ័យ បើទោះបីនេះត្រឹមតែជាលើកទី២ប៉ុណ្ណោះ ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់ក៏ដោយ។ អ្នកនិពន្ធក៏បានចាប់អារម្មណ៍ផងដែរចំពោះសមិទ្ធផលកំណត់ត្រារបស់អត្តពលិកវៀតណាម ដែលបានដណ្តើមមេដាយមាសចំនួន២០៥គ្រឿង។

កាសែតប្រចាំថ្ងៃ "The Star" ក៏បានធ្វើអត្ថាធិប្បាយថា វៀតណាមបានរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ប្រកបដោយជោគជ័យ និងមានពិធីលាមិត្តភក្តិក្នុងតំបន់យ៉ាងកក់ក្តៅ បន្ទាប់ពីការប្រកួតកីឡាដ៏អស្ចារ្យ។

ក្នុងពេលជាមួយគ្នានោះ អត្ថបទនៅក្នុងកាសែតម៉ាឡេស៊ី "Straits Times" ក៏បានវាយតម្លៃយ៉ាងសត្យានុម័តដោយចាត់ទុកថា តាមទស្សនៈរបស់អ្នករៀបចំប្រទេសម្ចាស់ផ្ទះវៀតណាមបានរៀបចំការប្រកួតយ៉ាងរលូន និងមានបញ្ហាតិចតួចអំពីអាជ្ញាកណ្តាល ឬ ការខ្វែងគំនិតគ្នា ជាប្រការដែលមិនធ្លាប់មានក្នុងរដូវកាលស៊ីហ្គេម តាំងពីមុនមក៕


top