ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡាវវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មាភិបាលសំខាន់ៗសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

នៅមុនពេលមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡាវ បានផ្សាយព័ត៌មានយ៉ាងច្រើនអំពីការរៀបចំកម្មាភិបាល សម្រាប់មហាសន្និបាតដ៏សំខាន់នេះ។

ស្ថាប័នផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ៗនៃប្រទេសឡាវ (រូបថត៖ Vientiane Times)


នាថ្ងៃទី ២០ ខែមករា កាសែតប្រជាជន ដែលជាកាសែតបញ្ចេញមតិមួយរបស់បក្សប្រជាជនបដិវត្តន៍ឡាវ បានចេញផ្សាយអត្ថបទសរសេរមួយ ដែលមានចំណងជើងថា “មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម អនុវត្តការជ្រើសរើសយ៉ាងជាក់ស្តែងនូវមនុស្សមានគុណធម៌និងទេពកោសល្យ” ។

អត្ថបទនេះបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាមតែងតែកំណត់ថាកិច្ចការចាត់ចែងកម្មាភិបាល មិនត្រឹមតែជាជំហានដ៏សែនសំខាន់ក្នុងការកសាងបក្សប៉ុណ្ណោះទេ ថែមទាំងជា«ខ្សែច្រវាក់ដ័សំខាន់មួយ»ដែលតភ្ជាប់ទំនាក់ទំនងក្នុងរាល់សកម្មភាពរបស់បក្ស ព្រមទាំងជាលក្ខណៈសម្រេចចិត្តចំពោះជោគជ័យនៃបដិវត្តន៍វៀតណាមទៀតផង។ លើសពីនេះទៅទៀត អត្ថបទនេះក៏បានអះអាងថាការរៀបចំកម្មាភិបាលឲ្យបានល្អ នឹងរួមចំណែកដល់ភាពជោគជ័យនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាម ព្រមទាំងបង្កើតបាននូវជំនឿទុកចិត្ត កម្លាំងរស់ថ្មី បរិយាកាសថ្មី និងនាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានឡាវមានអត្ថបទវាយតំលៃចំពោះមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដោយចាត់ទុកថានេះគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលជាសញ្ញាសំគាល់ដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍន៍របស់បក្ស និងប្រទេសជាតិ។ អត្ថបទបានវាយតម្លៃថាការត្រៀមរៀបចំយ៉ាងល្អិតល្អន់ ហ្មត់ចត់ និងធានានូវ      លក្ខណៈប្រជាធិបតេយ្យនិងសត្យានុម័ត គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក្នុងអាណត្តិថ្មីនឹងរឹតចំណងសាមគ្គីភាព តម្លាភាព រឹងមាំ មានការស្រុះចិត្តគំនិតនឹងគ្នាទាំងក្នុងឆន្ទៈនិងសកម្មភាព ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យភាពនិងសង្គមនិយមរបស់ប្រជាជាតិផងដែរ៕

 


top