ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយឆែក​បាន​កោតសរសើរ​ទឹកចិត្តរបស់​សហគមន៍​ជន​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19

គេហទំព័រ parliamenlisty.cz នាថ្ងៃទី ២៤ ខែមិនា បានចុះផ្សាយអត្ថបទសរសើរដោយកោតសរសើរសហគមន៍ជនវៀត ណាមនៅឆែក ដោយបង្ហាញនូវស្មារតីសាមគ្គីភាពជាមួយប្រជាជននៃប្រទេសសាមីនាគ្រាលំបាកបំផុតក្នុងការ ប្រយុទ្ធប្រឈឆាំងនឹង ជំងឺឆ្លង COVID- 19

ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកកំពុងធ្វើម៉ាស់ការពារ (រូបថត vov vov.vn)


នារយៈពេល កន្លងទៅ ទីភ្នាក់ ងារសារព័ត៌មាន និងកាសែតជាច្រើននៅសាធារណរដ្ឋឆែកបានចុះផ្សាយព័ត៌មានដោយកោតសរសើរនូវទឹកចិត្ត និងស្មារតីជួយគ្នាទៅវិញទៅមករបស់សហគមន៍ជនវៀតណាមនៅឆែក សម្រាប់រដ្ឋអំណាចនិងប្រជាជននៃប្រទេសសាមីក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លង COVID- 19។

ទីភ្នាក់ងារសារព័ត៌មានឆែកនា ថ្ងៃទី ២៥ ខែមីនា បានដកស្រង់សំដីរបស់លោក Marcel Winter ប្រធានកិត្តិយសនៃសមាគមមិត្តភាពឆែក - វៀតណាម ដោយវាយតម្លៃថា សហគមន៍ជនវៀតណាមគឺជាហគមន៍ជនបរទេសតែមួយគត់នៅសាធារណរដ្ឋឆែកដែលបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ និងប្រជាជនឆែកទាំងខាងសំភារៈ និងហិរញ្ញវត្ថុក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លង COVID- 19។

ក្នុងពេលនោះ គេហទំព័រ parliamenlisty.cz នាថ្ងៃទី ២៤ ខែមិនា បានចុះផ្សាយអត្ថបទសរសើរដោយកោតសរសើរ សហគមន៍ជនវៀតណាមនៅឆែកដោយបង្ហាញនូវស្មារតីសាមគ្គីភាពជាមួយប្រជាជននៃប្រទេសសាមីនាគ្រាលំបាកបំផុតក្នុងការ ប្រយុទ្ធប្រឈឆាំងនឹង ជំងឺឆ្លង COVID- 19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top