ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយព័ត៌មានជាច្រើនអំពីសកម្មភាពរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងចំណងមិត្តភាពជាប្រពៃណី បង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ លើកកម្ពស់ទំនុកចិត្តនយោបាយ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ បន្តនាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរឡើងកម្ពស់ថ្មី។
ប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយព័ត៌មានជាច្រើនអំពីសកម្មភាពរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong    

ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានធំៗរបស់ចិនបានចុះផ្សាយអត្ថបទសរសេរជាច្រើនអំបីសកម្មភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅចិន។

ព័ត៌មានអំពីពិធីទទួលបដិសណ្ឋានរកិច្ច កិច្ចពិភាក្សការងាររវាងលោកអគ្គលេខាបក្សទាំងពីរ និងពិធីប្រគល់គ្រឿងឥស្សរិយយសមិតុ្តភាពរបស់សាធារណៈរដ្ឋប្រជាមានិតចិន ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ត្រូវបានបោះពុម្ពផ្សាយយ៉ាងឱឡារិកជាទ្រង់ទ្រាយធំ នៅលើទំព័រមុខនៃកាសែតប្រជាជនប្រចាំថ្ងៃ ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តចិនច្បាប់ចុះផ្សាយថ្ងៃទី ១ វិច្ឆិកា។ កាសែតប្រជាជនប្រចាំថ្ងៃបានអះអាងថាដំណើរទស្សនកិច្ចនេះបានសរឲ្យឃើញយ៉ាងពេញលេញអំពីការគោរពដ៏ខ្ពស់របស់ភាគីទាំងពីរចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងចំណងមិត្តភាពជាប្រពៃណី បង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ លើកកម្ពស់ទំនុកចិត្តនយោបាយ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ បន្តនាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរឡើងកម្ពស់ថ្មី។

កាសែតប្រជាជនប្រចាំថ្ងៃក៏បានចុះផ្សាយបទសម្ភាសន៍ជាមួយប្រធានគណៈកម្មការកិច្ចការ បរទេសមជ្ឈិមវៀតណាមលោក Le Hoai Trung ដោយបានអះអាងពីតួនាទីដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ រដ្ឋទាំងពីរក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនក្នុងស្ថានភាពថ្មី ក៏ដូចជាក្ដីរំពឹងទុកថា ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរលើគ្រប់ជាន់ថ្នាក់ ពង្រីកតួនាទីផ្លាស់ប្ដូររវាងបក្សទាំងពីរក្នុងទំនាក់ទំនងទ្វេភាគី។

 មុននេះ កាលពីយប់ថ្ងៃទី ៣១ តុលា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចំណាយរយៈពេលជាង ១/៣ នៃព្រឹត្តិបត្តិព័ត៌មានសំខាន់ៗបំផុតក្នុងថ្ងៃ ដើម្បីចុះផ្សាយព័ត៌មានអំពីសកម្មភាពទទួលបដិសណ្ឋារកិច្ច និងជំនួបពិភាក្សារវាងលោកអគ្គលេខាបក្សទាំងពីររូប។ ព្រឹត្តិបត្តិព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua អំពីសកម្មភាពរបស់លោកអគ្គលេខាបក្សវៀតណាម Nguyen Phu Trong និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ក៏ត្រូវបានទីភ្នាក់ងារសារព័ត៌មានផ្សេងៗជាច្រើនទៀតនៅទាំងមជ្ឈិម និងមូលដ្ឋានរបស់ចិនចុះផ្សាយឡើងវិញផងដែរ។

តាមរយៈអត្ថបទសរសេរចុះ ថ្ងៃទី ៣១ តុលា របស់កាសែតប្រជាជនប្រចាំថ្ងៃ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមប្រកាន់ខ្ជាប់ការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ពង្រឹង ទំនុកចិត្តនយោបាយ ឥតឈប់ឈរ បង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ស្ថិរភាព និងយូរអង្វែងផងដែរ៕


top