ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដូចជា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ សារព័ត៌មាន, Global Times, ទីភ្នាក់ងារសារព័ត៌មានចិន, កាសែតទីក្រុងប៉េកាំងប្រចាំថ្ងៃ គេហទំព័រអាជ្ញាធរធានជីនជាដើម បានចុះផ្សាយព័ត៌មាន និងអត្ថបទវិភាគជាច្រើនទាក់ទងនឹងសកម្មភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ដែលចូលរួមក្នុងកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ១៦ (WEF) នៅទីក្រុងធានជីននិងបំពេញទស្សនកិច្ចនៅចិន។
អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ៖ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ (ឆ្វេង) ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លី ឈាង នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ TTXVN)
យោងតាមគេហទំព័ររបស់វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កិច្ចប្រជុំប្រចាំឆ្នាំអ្នកត្រួសត្រាយលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងធានជីនឬហៅថា "វេទិការដូវក្តៅដាវ៉ូស" ដែលប្រារព្ធឡើងនៅទីក្រុង ធានជីន ប្រទេសចិន បានទទួលស្វាគមន៍មិត្តពិសេសមួយរូប នោះគឺនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក ហ្វាម មិញ ជិញ ដែលបានចូលរួមក្នុងវេទិកានេះចំនួន ៣ លើកជាប់ៗគ្នា។
ក្រោមចំណងជើងថា “នាយករដ្ឋមន្ត្រីវៀតណាមនិយាយអំពីទំនាក់ទំនង វៀតណាម-ចិន៖ ប្រកៀកស្មាគ្នា ស្វែងរកការអភិវឌ្ឍន៍រួមគ្នា” អត្ថបទចុះផ្សាយលើគេហទំព័រកាសែតទីក្រុងបេកាំងប្រចាំថ្ងៃ បានដកស្រង់សំដីរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ដោយសង្កត់ធ្ងន់ថា នោះគឺជាភក្ដីភាព និងការទទួលខុសត្រូវទៅវិញទៅមករវាងវៀតណាមនិងចិនដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅដូចសព្វថ្ងៃនេះ។
គេហទំព័រអាជ្ញាធរធានជីន បានដកស្រង់ប្រសាន៍របស់នាយករដ្ឋមន្ត្រីស្តីពីទំនាក់ទំនងទ្វេភាគី ដោយអំពាវនាវឱ្យធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជំរុញការកសាង សហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់វៀតណាម និងចិន។ ដោយសង្កត់ធ្ងន់ថា គោលនយោបាយកំណែទម្រង់ និងការបើកទូលាយរបស់វៀត ណាមនឹងផ្តល់បរិយា កាសធុរកិច្ចដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន៕