ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយ អ៊ីតាលីវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩។ (រូបថត៖ VOV)


នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ គេហទំព័រ Marx21 ក្នុងប្រទេស អ៊ីតាលីបានចុះផ្សាយអត្ថបទសរសេររបស់អ្នកនិពន្ធ Giulio Chinappi ដោយប្រធានបទ “វៀតណាមដើរតួនាទីស្នូលក្នុងកិច្ចប្រជុំកំពូលលើកទី ៣៨ និង ៣៩ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)”។

អត្ថបទនេះបានវាយតម្លៃថា សន្និសីទបានផ្តោតលើការដោះស្រាយបញ្ហាដែលមានសារៈសំខាន់សម្រាប់អន្តរជាតិ ដូចជាទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសជាដៃគូក្រៅតំបន់ឈានមុខគេចំនួន៤ ឬស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ។

អត្ថបទបានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅក្នុងសន្និសីទនេះ ដែលបានសង្កត់ធ្ងន់លើសំណើសំខាន់ៗចំនួនពីររបស់វៀតណាម អំពីភារកិច្ចសំខាន់ដែលអាស៊ានត្រូវអនុវត្តនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ប្រទេសអាស៊ានទាំងអស់ចង់កសាងបរិយាកាសក្នុងតំបន់ប្រកបដោយសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច; ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគាំទ្រសាមគ្គីភាព និងគុណតម្លៃស្នូលរបស់សមាគមក្នុងរយៈពេល ៥៤ ឆ្នាំកន្លងមក ដោយមានការទទួលខុសត្រូវ និងស្មារតីស្ថាបនានៃប្រទេសជាសមាជិកទាំងអស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top