ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្បាយគុយបា និងតំបន់លើកត្រដែតជោគជ័យនៃគោលមាគ៌ាសង្គមនិយមនៅវៀតណាម

(រូបថត៖ TTXVN)
 

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រព័ន្ធផ្សព្វផ្បាយគុយបា និងតំបន់បានចុះផ្សាយព័ត៌មានជាច្រើនអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងនោះបានបញ្ជាក់ជោគជ័យនៃមហាសន្និបាតនេលើកនេះ ហើយបានបញ្ជូនសាររបស់ថ្នាក់ដឹកនាំគុយបានិងថ្នាក់ដឹកនាំតំបន់ដោយអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trongដោយបន្តត្រូវបានបោះឆ្នោតជាថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្តវៀតណាម។

គេហទំព័រ អេឡិចត្រូនិក Granma ជាស្ថាប័នបញ្ចេញមតិ នៃបក្សកុម្មុយនីស្តគុយបា រួមទាំងសារព័ត៌មានអេឡិចត្រូនិកគុយបាជាច្រើនទៀតបានចុះផ្សាយសារអបអរសារទររបស់សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel នៅលើគណនី Twitter ផ្ទាល់ខ្លួន ដោយបានសររសេរថា៖  “ យើងសូមផ្ញើសេចក្ដីជូនពរជូនចំពោះសមមិត្ត Nguyen Phu Trong ជាទីគោរព ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សថ្មីម្ដងទៀត។

ទីភ្នាក់ងារសារព័ត៌មាន Prensa Latina (PL) បានដកស្រង់ប្រសាសន៍របស់ អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងពិធីបិទមហាសន្និបាតបក្ស ហើយសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យដ៏ល្អប្រសើរ ហើយនឹងពង្រីកមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top