ព័ត៌មាន

ប្រពៃណីមហាសាមគ្គីបង្កើតឡើងកម្លាំងឥតកោះត្រើយ

ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ការពង្រឹងយ៉ាងរឹងមាំនូវផែនមហាសាមគ្គីជនជាតិ ទាំងមូល និងការពង្រីកតម្លៃខាងវប្បធម៌និងមនុស្សវៀតណាម មានអត្ថន័យដ៏ សំខាន់។ នោះគឺជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូលចាប់ពីមជ្ឈឹមចុះទៅមូលដ្ឋាន។
 

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រគល់អំណោយជូនជនរួមជាតិភាគតិចនៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី៨៩ឆ្នាំទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទិ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩) នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា នៅភូមិវប្បធម៌បណ្ដាជនជាតិវៀតណាម រដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យ “មហាសាមគ្គីជនជាតិទាំងមូល” និងប្រារព្ធសប្ដាហ៍ “មហាសាមគ្គីជនជាតិទាំងមូល-បេតិកភ័ណ្ឌវប្បធម៌វៀតណាម”។

ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈ នាបច្ចុប្បន្ន ការពង្រឹងយ៉ាងរឹងមាំនូវផែនមហាសាមគ្គីជនជាតិទាំងមូល និងការពង្រីកតម្លៃខាងវប្បធម៌និងមនុស្សវៀតណាម មានអត្ថន័យដ៏សំខាន់។ នោះគឺជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូលចាប់ពីមជ្ឈឹមចុះទៅមូលដ្ឋាន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ប្រភពធនធានដ៏ធំធេងបំផុតរបស់មាតុប្រទេសនោះគឺជនរួមជាតិទាំងនៅ ក្នុងនិងក្រៅប្រទេសប្រមាណ​១០០​លាននាក់នៃជនជាតិជាភាតរៈទាំង ៥៤។ ប្រពៃណីមហាសាមគ្គី រួបរួមគ្នាជាធ្លុងមួយបានបង្កើតឡើងកម្លាំងដ៏ឥតកោះ ត្រើយ មិនត្រឹមតែក្នុងការតស៊ូរំដោះប្រជាជាតិ ការពារទឹកដីមាតុប្រទេសកាល ពីមុននេះប៉ុណ្ណោះទេ ថែមទាំងនាំប្រជាជាតិវៀតណាមរួចផុតពីគ្រោះអាសន្នអន់ថយ ក្នុងការអភិវឌ្ឍ រួចផុតពីអន្ទាក់ចំណូលមធ្យមនាសព្វថ្ងៃទៀតផង។ ហេតុដូច្នេះបានជា យើងត្រូវការបន្តសាមគ្គីគ្នា បំផុសឡើងសេចក្ដីប្រាថ្នានិងឆន្ទៈក៏ដូចជាមោទនភាពជាតិក្នុងប្រជាជនទាំងមូល  ពង្រីកអស់ពីរាល់សក្ដានុភាព ឧត្តមភាពក្នុងប្រជាជន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយឆាប់រហ័សនិងចីរភាព នាំប្រទេសវៀតណាមបោះជំហានទៅមុខ​លើ​មាគ៌ាដែលបក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញបានជ្រើសរើស”។

លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងសមិទ្ធិនានារបស់ប្រទេសជាតិ ព្រមទាំងអះអាងថា រណសិរ្សមាតុភូមិវៀតណាមជានិមិត្តរូបនៃផែនមហាសាមគ្គីជនជាតិទាំងមូល ជាស្ពានតភ្ជាប់គួរអោយជឿទុកចិត្តរវាងប្រជាជនជាមួយគណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top