ព័ត៌មាន

ប្រធានាធិបតីអ៊ុយក្រែនមានចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់វៀតណាម

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach  (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ VNA)
 

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅរដ្ឋធានីគៀវ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Hong Thach បានជូនសារតាំងឡើងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ បន្ទាប់ពីពិធីជូនសារតាំង លោកឯកអគ្គរដ្ឋទូតបានជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ នៅក្នុងជំនួបនេះលោកប្រធានាធិបតី Volodymyr Zelensky បានអញ្ជើញលោកប្រធានរដ្ឋ Nguyen Phu Trong ធ្វើទស្សនកិច្ចនៅអ៊ុយក្រែននាខែសីហាឆ្នាំ ២០២១ ក្នុងឱកាសបុណ្យឯករាជ្យជាតិលើកទី ៣០ របស់អ៊ុយក្រែន។ លោកក៏បានសម្តែងនូវសេចក្ដីសម្បាយរីយរាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាមួយវៀតណាម ។ លោកប្រធានាធិបតី Volodymyr Zelensky បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការផ្លាស់ប្ដូរថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ច សមាហរណកម្មតំបន់ និងអន្តរជាតិ ការលើកកម្ពស់សុខមាលភាពប្រជាជន។ លោកមានបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសក្នុងការផលិតវ៉ាក់សាំង ពាណិជ្ជកម្មនិ ងវប្បធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top