ព័ត៌មាន

ប្រធានាធិបតីអាមេរិកអនុម័តលើយុទ្ធនាការថ្មីស្តីពីឧបទ្វីបកូរ៉េ

 នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៧ សមាជិកសភាកូរ៉េមួយរូបបាន​ឲ្យដឹងថា ប្រធានាធិបតី​អាមេរិក លោក Donald Trump ទើបនឹងបាន​អនុម័ត​លើផែន​ការគោល​នយោបាយ ៤ “ខ” ស្តី ពី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​កូរ៉េ​ ជុំវិញ​បញ្ហាប្រើប្រាស់ “សម្ពាធទាំង អស់អាចធ្វើទៅបាន” ទន្ទឹមនឹង​ការស្វែង​រក​ដំណោះ​ស្រាយការទូត។

សមាជិក​សភា នៃគណៈបក្សទាំងពីររបស់កូរ៉េខាងត្បូង បានជួបជាមួយលោក Joseph Yun តំណាង ពិសេសរបស់​អាមេរិក ទទួលបន្ទុកគោល​នយោបាយ​របស់​ស.ប.ប.ក ហើយនៅទីនេះ លោក Yun បានជូន​ដំណឹងជាមួយ​សមាជិក​​សភាកូរ៉េ​ខាងត្បូង អំពីវិធីសាស្ត្រទាក់ទង ផ្ទាល់របស់រដ្ឋ​អំណាចលោក Trump ជាមួយ​ព្យុង​យ៉ាង​។ ក្រៅពីនោះ​ សមាជិកសភា លោក Kim Kwan-young ចំណុះ​គណៈបក្ស​ប្រជាជន​ប្រឆាំងបានដកស្រងនូវសម្តី តំណាង​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក ដែលឲ្យដឹងថា មុននេះពីរសប្តាហ៍ ប្រធានាធិបតីលោក Donald Trump ​បានចុះហត្ថលេខាលើរបាយការណ៍មួយស្តីពី គោលនយោបាយ​ពេញ​លេញេ​របស់អាមេរិក។ របាយការណ៍នេះ រួមមាន​យុទ្ធនាការ សំខាន់ចំនួន​៤ ក្នុងនោះ មិនទទួលស្គាល់ស.ប.ប.កជាប្រទេសនុយក្លេអ៊ែរនិងដោះ ស្រាយ​រាល់​បញ្ហា​ដោយ​​សន្តិវិធី៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top