ព័ត៌មាន

ប្រធានាធិបតីអាមេរិកអញ្ជើញចូលរួម COP27 កិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា និង G20

តាមផែនការ លោកប្រធានាធិបតី Biden នឹងចូលរួមកិច្ចប្រជុំ COP27 នៅថ្ងៃទី ១១ ខែវិច្ឆិកា ហើយបន្ទាប់នោះ នឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១២-១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា។
ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្លែងនៅទីក្រុងវ៉ាស៊ីនតោន។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ២៨ ខែតុលា សេតវិមានបានប្រកាសអំពីផែនការរបស់ប្រធានា ធិបតីអាមេរិកលោក Joe Biden អញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី ២៧ នៃភាគី ចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅប្រទេសអេហ្ស៊ីប និងដំណើរបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ដើម្បី ចូលរួមកិច្ចប្រជុំសំខាន់ៗនៅកម្ពុជានិងឥណ្ឌូនេស៊ី។
តាមផែនការ លោកប្រធានាធិបតី Biden នឹងចូលរួមកិច្ចប្រជុំ COP27 នៅថ្ងៃទី ១១ ខែវិច្ឆិកា ហើយបន្ទាប់នោះ នឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១២-១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា។ បន្ទាប់ មក មេដឹកនាំអាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៦ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចឈានមុខគេ និងទើបលេចចេញទាំង ២០ (G20)៕
  
 

 


top