ព័ត៌មាន

ប្រធានាធិបតីអាមេរិកស្វាគមន៍ Vinfast ដែលសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក

  កាលពីថ្ងៃទី ២៩ ខែមីនា នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន VinFast និងអាជ្ញាធររដ្ឋ North Carolina (សហរដ្ឋអាមេរិក) បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនិងអាគុយដំបូងរបស់ VinFast នៅក្នុងទីផ្សារអាមេរិកខាងជើង។

 យោងតាមអនុស្សរណៈនេះ រោងចក្ររបស់ VinFast មានទីតាំងនៅតំបន់ឧស្សាហកម្ម Triangle Innovation Point រដ្ឋបាល Chatham ដែលមានផ្ទៃដីប្រហែល ៨០០ ហិកតា។ ដំណាក់កាលទី ១ ជាមួយនឹងការវិនិយោគរហូតដល់ ២ ពាន់លានដុល្លារអាមេរិក ដែលបានបើកការដ្ឋានសាងសងក្នុងឆ្នាំ ២០២២  ត្រូវបានគេរំពឹងថានឹងដំណើរការនៅក្នុងខែកក្កដា ឆ្នាំ ២០២៤។ សមត្ថភាពនៃដំណាក់កាលទី ១ ត្រូវបានរពឹងថា នឹងឈានដល់ផលិតបាន ១៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ចំពោះព័ត៌មាននេះ នៅថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Joe Biden បានសរសេរនៅលើ Twitter ដោយសាទរចំពោះការសាងសង់រោងចក្ររបស់ VinFast នៅអាមេរិក។ យោងតាមប្រធានាធិបតីសហរដ្ឋ អាមេរិក គម្រោងដែលមានទុនវិនិយោគសរុបចំនួន ៤ ពាន់លានដុល្លារអាមេរិក នឹងបង្កើតការងារចំនួន ៧.០០០ផងដែរ។ រថយន្តអគ្គិសនីនិងអាគុយរាប់រយរាប់ពាន់របស់ VinFast សម្រាប់រថយន្តទាំងនេះនាពេលខាងមុខ គឺជាឧទាហរណ៍ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន៕


top