ព័ត៌មាន

ប្រធានាធិបតីអាមេរិកសង្ឃឹមថានឹងជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងម្តងទៀត


 
ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន នៅតំបន់គ្មានយោធា (DMZ)
 

នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោក​មាន​ជំនួប​ដ៏គួរ​ឲ្យចាប់​អារម្មណ៍ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកាលពីចុងសប្តាហ៍កន្លងទៅ ហើយលោករំពឹង​ថានឹ​ងជួបថ្នាក់ដឹកនាំរូបនេះសារជាថ្មីម្តងទៀ​តនាពេលឆាប់ៗ។

ការ​ប្រកាសដូចខាងលើនេះ ត្រូវបានម្ចាស់សេតវិមានលើកឡើងក្រោយពីរយៈពេល ១ ថ្ងៃ ដែលលោក Trump និង​លោក​គីម​ជុងអ៊ុន បានជួបគ្នាដោយចៃដន្យក្នុងរយៈពេលជិត ១ ម៉ោងនៅតំបន់គ្មានយោធា (DMZ) ហើយភាគី​ទាំង​ពីរ​បានឯកភាពគ្នាបន្តធ្វើកិច្ចចរចារក្រោយពីកិច្ចចរចានុយក្លេអ៊ែរត្រូវបានផ្អាកកាលពី ដើមឆ្នាំ​នេះ​ផ​ង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top