ព័ត៌មាន

ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចទៅកាន់បរទេសលើកដំបូង នៅមជ្ឈិមបូព៌ា

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃទី ១២ ឧសភា ដើម្បីបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាតា និងអេម៉ីរ៉ាតអារ៉ាប់រួម។
លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅសេតវិមាននាថ្ងៃទី ៨ ខែឧសភា។ (រូបថត៖ Reuter)

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាឆ្នាំនេះ។ ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ត្រូវបានគេរំពឹងថា នឹងផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគថ្មីៗចូលមកសហរដ្ឋអាមេរិក ពីតំបន់សម្បូរដោយប្រេងនេះ។

ខ្លឹមសារដែលរំពឹងទុកនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនឹងរួមបញ្ចូលការចរចាស្តីពីបទឈប់បាញ់នៅហ្គាហ្សាស្ទ្រីប បញ្ហាពាណិជ្ជកម្ម ប្រេង កិច្ចព្រមព្រៀងវិនិយោគ និងការអភិវឌ្ឍសក្តានុពលនៃគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកក្នុងវិស័យនាំចេញសារធាតុ semiconductor កម្រិតខ្ពស់ និងកម្មវិធីនុយក្លេអ៊ែរ៕


top