ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក D.Trump បានបើកចំហរលទ្ធភាពកាត់បន្ថយជំនួយសំរាប់បណ្តាប្រទេសអាមេរិកភាគកណ្តាល


 ប្រធានាធិបតីអាមេរិក លោក Donald Trump

 ក្នុងសេចក្តីប្រកាសដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ២៨ ខែធ្នូ ប្រធានា​ធិបតី​អាមេរិក​ លោក Donald Trump បានព្រមាន​នឹងកាត់​បន្ថយ​ជំនួយ​សេដ្ឋកិច្ច​ទាំងស្រុង​ជារៀង​រាល់ឆ្នាំដែល​សហរដ្ឋអាមេរិក ​កំពុងផ្តល់ឱ្យប្រទេស ហ្គាតេម៉ាឡា ហុងឌូរ៉ាស ​និងអែលសាវ៉ាឌ័រ ក្នុងបរិ​បទដែលមានជន  ​ចំណាក​ស្រុកអាមេរិ​កកណ្តាល​ជាច្រើនហូរចូលទៅកាន់ប្រទេសម៉ិកស៊ិ​កនេះដោយ​ឥតឈប់ឈរ ក្នុង​ក្តី​សង្ឃឹម​ថានឹង​អាច​ចូលក្នុងអាមេរិក។
 
លោក Trump​ បានរិះគន់លើហ្វូងជនចំណាកស្រុកដែលកកើតឡើងពីប្រទេសហុងឌូរ៉ា ប៉ុន្តែរដ្ឋាភិបាលហុងឌូរ៉ា ហ្គាតេម៉ាឡា និង​អេលសាលវ៉ាឌ័រ មិនបានចាត់វិធានការណាមួយដើម្បីទប់ស្កាត់រាល់សកម្មភាពនោះឡើយ។ ម្ចាស់សេតវិមាន​ លោក Donald Trump ក៏បានឲ្យដឹងថាប្រទេសទាំងបីនេះចេះតែ«ទទួលប្រាក់» ពីអាមេ​រិកក្នុង​រយៈពេលច្រើនឆ្នាំ​តែប៉ុណ្ណោះ ក៏ប៉ុន្តែគ្មានការជួយឧបត្ថម្ភគាំទ្រណា​មួយចំពោះទីក្រុងវ៉ាស៊ីនតោននោះទេ។

​នៅខែតុលា​ឆ្នាំនេះលោក Trump ក៏បាន​លើកឡើង​នូវការព្រមាន​ស្រដៀង​គ្នាដែរដោយ​ប្រកាស​ថានឹង​កាត់​បន្ថយ​ជំនួយទៅ​កាន់តំបន់ត្រីកោណភាគខាងជើងរបស់អា​មេរិកកណ្តាលនេះ។ ក៏ប៉ុន្តែ ជា​បន្ទាប់​ពីនោះលោក​មិនទាន់​អនុវត្តស​កម្មភាពជាក់លាក់ណាមួយ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top