ប្រធានាធិបតីហ្វីលីពីនអំពាវនាវឲ្យកំលាំងប្រឆាំងចូលរួមក្នុងការប្រឆាំងនឹង IS
ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា៖ មេដឹកនាំនៃក្រុមពួកឧទ្ទាមមួយ បានផ្តើមគំនិត ស្តីអំពីកងទ័ពរដ្ឋាភិបាល និងកំលាំងពួគឧទ្ទាមរួមដំណើរក្នុង ការប្រយុទ្ធប្រឆាំងភេរវកម្ម។
លោក Duterte ក៏បានអំពាវនាវឲ្យកំលាំងឥស្លាមបំ បែកខ្លួននិងប្រឆាំងនៅប្រទេសនេះចូលរួមក្នុងយុទ្ធនាការបំផ្លាញចោលជន ប្រដាប់អាវុធភេរវកម្ម ផងដែរ។ លោកក៏បាននាំចេញសំណើរផ្តល់ប្រាក់និងជំនួយ ឧបត្ថម្ភខាងលំនៅដ្ឋានសំរាប់បណ្ដាភាគីប្រឆាំងរដ្ឋាភិបាលហ្វីលីពីនប្រសិនបើ ពួគគេចូលរួមយុទ្ធនាការកំទិចក្រុមឥស្លាមជ្រុលនិយម Maute ដែលមានទំនាក់ ទំនងជាមួយអង្គការរដ្ឋឥស្លាមស្វ័យប្រហាស IS។ មុននេះ នាថ្ងៃទី ២៧ ខែឧសភា ក្នុងដំណើរទស្សនកិច្ចនៅមូលដ្ឋានសឹកមួយប្រចាំនៅកោះ Jolo ដែលជាទីកន្លែង កងទ័ពរដ្ឋាភិបាលហ្វីលីពីន កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឥស្លាមជ្រុលមិយមដទៃ ទៀតគឺ Abu Sayyaf ប្រធានាធិបតី Duterte បានសង្កត់ធ្ងន់ថា៖ លោកនឹងប្រព្រឹត្ត ជាមួយបណ្ដាកំលាំងបំបែកខ្លួនដូចជាមួយទាហានរបស់រដ្ឋាភិបាលក្នុងករណីពួកគេ ចូលរួមការប្រយុទ្ធប្រឆាំងនឹង IS៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម