ព័ត៌មាន

ប្រធានាធិបតីហុងគ្រី លោក Sulyok Tamas និងលោកជំទាវភរិយាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ប្រធានាធិបតីហុងគ្រីលោក Sulyok Tamas និងលោកជំទាវភរិយា Nagy Zsuzsanna បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា តាមការអញ្ជើញរបស់ប្រធានរដ្ឋលោក លឿង គឿង។
ប្រធានរដ្ឋ លោក លឿង គឿង និងលោកជំទាវភរិយាទទួលស្វាគមន៍ប្រធានាធិបតីហុងគ្រី Sulyok Tamas និងលោកជំទាវភរិយា (រូបថត៖ Lam Khanh/TTXVN)

ក្នុងបណ្តាជំនួបសវនាការនិងជួបពិភាក្សា ជាមួយប្រធានាធិបតីហុងគ្រី Sulyok Tamas អគ្គលេខាបក្សបក្ស លោកតូ ឡឹម, ប្រធានរដ្ឋលោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ រួមចំណែកបង្កើតរបកគំហើញ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម - ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ហុងគ្រី ដែលជាដៃគូអាទិភាពកំពូល និងក៏ជាដៃគូគ្រប់ជ្រុងជ្រោយជួរមុខរបស់វៀតណាម នៅតំបន់អឺរ៉ុបកណ្តាល។

រីឯខ្លួនវិញ ប្រធានានាធិបតី Sulyok Tamas បានអះអាងថា ហុងគ្រីតែងតែចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយមានបំណង ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថា ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យប្រពៃណីដូចជា ការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិកម្ម ឱសថ  វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទន្ទឹមនឹងនោះជំរុញការបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ការគ្រប់គ្រងធនធានទឹកជាដើម៕


top