ព័ត៌មាន

ប្រធានាធិបតីស្រីលង្កាចូលរួមពិធីជប់លៀងនិងមានជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាវៀតណាម

នាយប់ថ្ងៃទី ៥ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិនៃទីក្រុងហាណូយ អញ្ជើញចូលរួមពិធីជប់លៀងដោយលោកប្រធានរដ្ឋលឿងគឿងជាអធិបតី ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayaka បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅជូនចំពោះរូបលោកប្រធានាធិបតីផ្ទាល់ និងគណៈប្រតិភូស្រីលង្កា។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញរៀបចំពិធីជប់លឪង ទទួលស្វាគមន៍ប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayaka ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបថត៖ Lam Khanh/TTXVN)

លោកប្រធានាធិបតី Anura Kumara Dissanayaka ជឿជាក់ថា រាល់កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងដំណើរទស្សនកិច្ចនេះ នឹងបើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

មុននោះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ដោយឈរលើមូលដ្ឋានមិត្តភាពនិងទំនុកចិត្តនយោបាយខ្ពស់ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំទំនាក់ទំនងឡើងដល់កម្ពស់ថ្មីនាពេលឆាប់ៗខាងមុខនេះ នៅពេលដែលមានលក្ខខណ្ឌគ្រប់គ្រាន់ និងមានការឯកភាពពីភាគីទាំងពីរ។

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិនក៏បានអញ្ជើញជួបសវនាការ ជាមួយលោកប្រធានាធិបតី Anura Kumara Dissanayaka ផងដែរ៕


top