ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់


ប្រធានាធិបតីរុស្ស៊ីមានគោលបំណងកែលំអទំនាក់ទំនងជាមួយអាល្លឺម៉ង់ (VNA)

ថ្លែងមតិនាថ្ងៃទី ៩ ខែមិនា ឆ្នាំ២០១៧ ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានប្រសាសថា៖ ភារកិច្ចរួមរបស់រុស្ស៊ីនិងអាល្លឺម៉ង់គឺប្រក្រតីទំនាក់ទំនងទ្វេភាគីទាំងស្រុង។ ប្រធានាធិបតី Vladimir Putin បានសម្តែងការរងចាំដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ មុននោះ នាថ្ងៃទី ៨ ខែមិនា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov និងសមភាគីអាល្លឺម៉ង់ លោក Sigmar Grabriel បានជួបចរចារនៅទីក្រុងម៉ូស្គូ ​ដើម្បីពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន ការចរចារសន្តិភាពស៊ីរីនិងស្ថានភាពសន្តិសុខនៅអឺរ៉ុប៕ 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

top