ព័ត៌មាន

ប្រធានាធិបតីម៉ិកស៊ិក៖វៀតណាមនិងម៉ិកស៊ិកតភ្ជាប់ប៉ាស៊ីហ្វិក


 ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto (រូបថត៖ AFP/TTXVN) 

មុននឹងបំពេញដំណើរទស្សនកិច្ច​​ ចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ ​នៅវៀតណាម ប្រធានាធិបតី​ម៉ិកស៊ិក​លោក Enrique Pena Nieto មានអត្ថបទ សរសេរដែល​ត្រូវបាន​បង្ហោះ លើគេហទំព័រ​របស់​វិមាន​ប្រធានាធិបតី​ ក្នុងនោះ អះអាងថា ម៉ិកស៊ិកនិងវៀតណាម​កំពុងតភ្ជាប់ប៉ាស៊ីហ្វិក។​

ក្នុង​អត្ថបទរបស់ខ្លួន ថ្នាក់ដឹកនាំម៉ិកស៊ិករូបនេះ​សំដែងជំនឿជាក់ថា ដំណើរ ទស្សន​កិច្ចនៅវៀត​ណាម​នឹង​ជាឱកាស​មួយ​ដ៏ល្អអស្ចារ្យ ដើម្បីបង្កើនទំនាក់ទំនង រវាងប្រទេស​ទាំង២។ លោក Pena Nieto វាយ​តំលៃខ្ពស់​ចំពោះ​សមិទ្ធិនានា ​ដែល​ប្រជាជនវៀតណាមទទួលបានក្នុង​អំឡុង៣០ឆ្នាំ ផ្លាស់ប្ដូរថ្មី ព្រមទាំងសង្កត់​ធ្ងន់ ទៅលើសក្ដានុពលសហប្រតិបតិ្តការ​ដ៏ធំធេងរវាងវៀតណាម និងម៉ិកស៊ិក​ជាខឿន
 
ថ្នាក់ដឹកនាំម៉ិកស៊ិករូបនេះ​ក៏បានសំដែងជំនឿជាក់ថា APEC ២០១៧ នឹងរួម ចំ​ណែកជំរុញតំ​បន់អាស៊ី-ប៉ាស៊ីហ្វិក​ឲ្យកាន់តែ​ស្វាហាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕

 

តាម VOV5 ​- វិទ្យុសម្លេងវៀតណាម​​
 


top