ព័ត៌មាន

ប្រធានាធិបតីទីម័រឡេស្តេ បានបញ្ចប់​ប្រកប​ដោយ​ជោគជ័យ​​​នូវ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម​

នាយប់ថ្ងៃទី៣ ខែសីហា ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta និងគណៈប្រតិភូជាន់ខ្ពស់ទីម័រឡេស្តេ បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៣ សីហា តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនិងប្រធានរដ្ឋវៀតណាម លោក To Lam ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta បានអញ្ជើញទៅទស្សនាការដាក់តាំងរូបភាពធម្មតាមួយចំនួននៃទំនាក់ទំនងវៀតណាម-ទីម័រខាងកើត ។ រូបថត៖ Duong Giang-TTXVN

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta បានអញ្ជើញដាក់កម្រងផ្កានិងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងវិមានរំលឹកវិញ្ញាណក្ខណ្ឌវីរយុទ្ធជនពលី។

លោកប្រធានាធិបតី Jose Ramos-Horta បានចូលរួមក្នុងពិធីបដិសណ្ឋារកិច្ច និងបានជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទ្វេភាគីសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ លោកប្រធានាធិបតី Jose Ramos-Horta ក៏បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Tran Thanh Man ផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Jose Ramos-Horta មានជំនួបប្រាស្រ័យជាមួយនិស្សិតនៃបណ្ឌិត្យសភាការទូត; មកទស្សនានិងធ្វើការនៅមណ្ឌលឧស្សាហកម្ម VSIP Bac Ninh; ធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Thai Nguyen; មកទស្សនា និងធ្វើការនៅសារជីវកម្មឧស្សាហកម្មទូរគមនាគមន៍កងទ័ព Viettel ផងដែរ៕


top